ព័ត៌មានទាន់ហេតុការណ៍៖

កាយសម្ព័ន្ធព្រឹត្តិការណ៍ប្រកួតកីឡាជាតិមាន១០វិញ្ញាសាស្មើនឹងអត្តពលិក៥១នាក់

ចែករំលែក៖

 

ភ្នំពេញ៖ ដើម្បីសម្រួលសមត្ថភាពកីឡាករកីឡាការិនី របស់ខ្លួនឲ្យមានភាពល្អប្រសើឡើង ទាំងកំណើននិងបច្ចេកទេស នោះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានសម្រេចដាក់វិញ្ញាសាចំនួន១០ចែកចេញជា២គឺ កាយសម្ព័ន្ធAerobicមានចំនួន៥វិញ្ញាសា និងកាយសម្ព័ន្ធ Artistic ៥ វិញ្ញាសា ដូចជាវិញ្ញាសាឯកត្តជនបុរស-នារី, វិញ្ញាសាគូ វិញ្ញាសា៣នាក់(Trio) និង វិញ្ញាសាជាក្រុមនេះបើតាមការអះអាងរបស់លោក ណយ ផានណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ។

លោក ណយ ផានណា បានឲ្យដឹងថា ចំពោះកាយសម្ព័ន្ធ Artistic វិញ្ញាសាទាំង៥នោះ គឺឯកត្តជនបុរសលេងជាមួយឧបករណ៍ជំនាញ លើកម្រាល ជំនាញសេះលោត ជំនាញកង និង ក្រុម៦នាក់សរុបឧបករណ៍ទាំងអស់ ។

លោកអគ្គលេខាធិការបានបន្តទៀតថា បច្ចុប្បន្នប្រភេទកីឡាកាយសម្ព័ន្ធមានក្លិប ៥រាជធានី-ខេត្ត ប៉ុណ្ណោះគឺ ភ្នំពេញ ក្រចេះ តាកែវ និង ខេត្តកំពង់ឆ្នាំង ។ ក្នុងនោះរាជធានីភ្នំពេញមានកីឡាករ ៩នាក់ កីឡាការិនី៦នាក់ ។ ខេត្តតាកែវមានកីឡាករ៩នាក់កីឡាការិនី៣នាក់ ខេត្តកំពង់ឆ្នាំងមានកីឡាករ ៩នាក់ កីឡាការិនី ៣នាក់ និង ខេត្តក្រចេះមានកីឡាករ៩នាក់កីឡាការិនី ៣នាក់សរុប៥១នាក់ ។

អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា នៅសល់តែខែទៀតប៉ុណ្ណោះផុតរដូវប្រមូលផ្ដុំហើយ ដូច្នេះសហព័ន្ធរបស់លោក មានគម្រោងស្វែងរកថវិកាដើម្បីបន្តផ្គត់ផ្គង់អត្តពលិកខ្លួនបន្តទៀតពិសេស យុវជនថ្នាល ជាអ្នកបន្តវេនសម្រាប់ឆ្នាំ២០២៣ ។ ធ្វើបែបនេះដើម្បីកុំមានការលំក្នុងការប្រមូល កីឡាករកីឡាការិនីចូលជំរំហ្វឹកហាត់វិញ ម្យ៉ាងទៀតកាលណារំសាយ ពួកគេប្រៀបបីដូចជាកីឡាករ-កីឡាការិនីថ្មីពីព្រោះកាយសម្ព័ន្ធត្រូវបន្សាំជាមួយការហ្វឹកហាត់ជារៀងរហូតទើបមានគុណភាពល្អ ។

ហេតុដូច្នេះហើយសហព័ន្ធ បានស្វែងរកសាលាឲ្យពួកគេរៀននៅភ្នំពេញ ពិសេសបន្តចិញ្ចឹមពួកគេរហូតដើម្បីឲ្យគេបានហ្វឹកហាត់រាល់ថ្ងៃ ៕ សារីម

14316767_1772512386364920_2554019860302581235_n 14390916_1772512373031588_6395153634777959782_n

 


ចែករំលែក៖