ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ខឹងឪពុកបន្ទោស​បាត់លុយ៣០ម៉ឺនរៀល​គិតខ្លីចង់លោតទឹកសម្លាប់ខ្លួន​ មិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានគិតខ្លីចង់បញ្ចប់ជីវិតដោយការលោតទឹកសំលាប់ខ្លួន ដោយសារតែឪពុកស្តីបន្ទោសរឿងបាត់លុយ៣០ម៉ឺនរៀល តែមិនបានសំរេចដូចបំណង ព្រោះត្រូវគេឃើញទាន់ពេលវេលា ។ ដែលហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី ៥ខែតុលា ឆ្នាំ២០១៦ នៅចំនុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌ ដូនពេញ ។
នារីរងគ្រោះមានឈ្មោះ ព្រហ្ម សុភា ភេទស្រី អាយុ ២២ឆ្នាំ មុខរបរជាកម្មករបណ្តុះដើមស្វាយចន្ទី មានទីលំនៅ ភូមិសំពងជ័ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
តាមការរៀបរាប់ប្រាប់ពីសំណាក់នារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបនាងមានប្រាក់ក្នុងខ្លួនចំនួន៣០ម៉ឺនរៀល បំណងយកទៅទឹញសំលៀកបំពាក់ តែប្រាក់នោះក៏បាត់មិនដឹងជ្រុះនៅទីណា ពេលដែលនាងប្រាប់ឪពុកម្តាយថាបាត់ប្រាក់អស់ហើយ បែរជាឪពុកមិនជឿហើយចោទនាងថា យកប្រាក់ទៅអោយសង្សារទៅវិញ ។
នាងបានបន្តទៀតថា ឪពុករបស់នាងមនដែលចូលចិត្តរូបនាងទេ តែងតែរករឿង និងហួងហែងប្រាក់របស់នាង រាល់ពេលដែលដឹកថាមានប្រាក់ រហូតដល់អ្នកជិតខាងគិតថា នាងមិនមែនជាកូនបង្កើតរបស់ឪពុកនាង ។ ដោយមានការតូចចិត្ត និងឪពុកតែងតែរករឿងពេក ហើយណាមួយម្តាយក៏ចេះតែបណ្តោយតាមឪពុកផងនោះ ធ្វើអោយរូបនាងសំរេចចិត្តគិតខ្លី ជិះរថយន្តពីស្រុកកំណើតមកលោតទឹកសំលាប់ខ្លួននៅលើស្ពានជ្រោយចង្វារតែម្តងទៅ តែមិនទាន់ទាំងលោតផងគ្រាន់តែដើរ រ៉េរ៉ នៅលើស្ពានក៏ត្រូវប្រជាពលរដ្ឋឃើញ ធ្វើការសួរនាំ ហើយប្តឹងសម្ថកិច្ចយកនាងមកសាលាខណ្ឌ ដូនពេញតែម្តងទៅ ។
ក្រោយពេលកើតហេតុ ខាងមន្ត្រីសាលាខណ្ឌ បានរៀបចំអោយនារីរងគ្រោះសំរាកមួយយប់សិន រង់ចាំដល់ព្រឹកទើបនាំនាងទៅជួបលោកអភិបាលខណ្ឌ ដើម្បីបានសោហ៊ុយខ្លះធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ៕ ជីម ភារ៉ា ដង្កោ
img_8944 img_8943 img_8945

ចែករំលែក៖