ខេត្តកំពង់ចាម៖ នាងក្រមុំរូបស្រស់ម្នាក់បានបាត់ខ្លួនកន្លះខែមកហើយ សាច់ញាតិក្រុមគ្រួសារ នៅមិនទាន់រកឃើញនៅឡើយ សមត្ថកិច្ចបណ្តាក់គ្នាតាមជួយរកដែរ តែគ្មានលទ្ធផល ។
ប្រភពពីលោក ប្រាក់ សុខគុណ អធិការនគរបាលស្រុកជើងព្រៃអះអាងថា នារីបាត់ខ្លួនឈ្មោះ ស៊ាង វួចលាង អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្គន់ ឃុំសូទិន ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
នាងក្រមុំម្នាក់នេះបានបាត់ខ្លួនពីផ្ទះដោយមិនដឹងមូលហេតុកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ មិនទាន់រកឃើញ ។ ឪពុកម្តាយនាងបានប្តឹងសមត្ថកិច្ច ហើយសមត្ថកិច្ចកំពង់ចាមបានជួយតាមរកដែរ តែមិនទាន់ឃើញពន្លឺ ៕ ហេង នរិន្ទ្រន៍