ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងព្រះសីហនុរកឃើញផ្កាថ្មសមុទ្រសន្ធឹកសន្ធាប់ក្រោមស្ពានកោះពស់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុរកឃេីញផ្កាថ្មទម្ងន់ប្រហែល១តោន ដែលជនខិលខូចយកទៅលាក់ទុកនៅក្រោមស្ពានកោះពស់ក្នុងគោលបំណងធ្វេីអាជីវ កម្មផ្កាថ្មខុសច្បាប់កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦។

លោក យន្ត មីន អភិបាលខេត្តព្រះ សីហនុមានប្រសាសន៍ប្រាប់ថា ការរកឃេីញ នេះគឺតាមរយៈសេចក្តីរាយការណ៍ពីពល រដ្ឋល្អ ហេីយនេះគឺជាជំនួញផ្កាថ្មដែលជនខិលខូចយកទៅលាក់ទុកនៅក្រោមស្ពានកោះពស់ក្នុងគោលបំណងធ្វេីអាជីវកម្មផ្កាថ្ម ខុសច្បាប់។ លោកអភិបាលខេត្តព្រះសីហនុ បានព្រមានទៅកាន់អ្នកពាក់ព័ន្ធឲ្យបញ្ឈប់សកម្មភាពល្មេីសលេីការបំផ្លាញធនធាន ធម្មជាតិ និងថាជនល្មេីសត្រូវទទួលទោស ទណ្ឌក្នុងករណីអាជ្ញាធររកឃេីញមុខ សញ្ញាល្មេីសជាក់ស្តែង ។

លោក នេន ចំរេីន នាយខណ្ឌរដ្ឋបាល ជលផលខេត្តព្រះសីហនុថ្លែងបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ថា ផ្កាថ្មដែលរកឃេីញពីការធ្វេីអាជីវកម្មខុស ច្បាប់នេះមានខ្លះជាផ្កាថ្មរស់ និងខ្លះទៀត ជាផ្កាថ្មចាស់ ក្នុងនោះផ្កាថ្មដែលនៅរស់ មន្ត្រីជំនាញនឹងដឹកយកទៅដាក់ចូលក្នុង តំបន់ប្រជុំផ្កាថ្មក្នុងសមុទ្រធម្មជាតិវិញ រីឯផ្កាថ្មចាស់នឹងរក្សាទុកនៅខណ្ឌរដ្ឋបាល ជលផលខេត្ត ៕ ឆ្លាមសមុទ្រ

 

aw


ចែករំលែក៖