ព័ត៌មានទាន់ហេតុការណ៍៖

ឆ្មក់ចូលផ្ទះសំណាក់ឃើញព្រះសង្ឃ២អង្គរួមនឹងកូនសេកកំពុងសេពគ្រឿងញៀនយ៉ាងមានសេចក្តីសុខ

ចែករំលែក៖

ខេត្តតាកែវ៖ សង្ឃ២អង្គរួមជាមួយកូន សេក២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួននៅផ្ទះសំណាក់ ពេជ្រ ភារម្យ ស្ថិតនៅភូមិសិង្ហ សង្កាត់រកា ក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីយប់ថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០១៦ ដោយពាក់ព័ន្ធ ករណីសេពគ្រឿងញៀន ។

លោក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យ ទាំង៤នាក់រួមមាន ទី១-ឈ្មោះ ម៉ៅ ភារម្យ អាយុ១៥ឆ្នាំ បួសនៅវត្តស្ទឹងមានជ័យ មាន ទីលំនៅភូមិសំរោងទង ឃុំសំរោងទង ស្រុក សំរោង ខេត្តកំពង់ស្ពឺ, ទី២-ឈ្មោះ រស់ វិឆុង អាយុ១៤ឆ្នាំ បួសនៅវត្តស្ទឹងមានជ័យ មាន ទីលំនៅភូមិប្របប្រហឹម ឃុំឈ្នួល ស្រុក បវេល ខេត្តបាត់ដំបង, ទី៣-ឈ្មោះ ជិន អួយ អាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកពារាំង ខេត្តព្រៃវែង និងទី៤-ឈ្មោះ ទូច សុខគា អាយុ១៥ឆ្នាំ រស់នៅភូមិតាលាក់ខាងជើង ឃុំគូស ស្រុក ត្រាំកក់ ខេត្តតាកែវ ។ ពេលឃាត់ខ្លួនជន សង្ស័យសមត្ថកិច្ចដកហូតបានម៉ូតូ២ គ្រឿង ដែកកេះ៥ ទូរស័ព្ទដៃ២គ្រឿងម៉ាក អិនចុចពិល កាបូបចំនួន២ និងសម្ភារសម្រាប់ ជក់គ្រឿងញៀនមួយចំនួនទៀត ។

លោក ង៉ែត ចាន់ធី បានបន្តថា បន្ទាប់ពី ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ក្នុងនោះមានព្រះសង្ឃ២អង្គលោកបាននាំខ្លួនយកទៅវត្តសីហៈរតនារាមដើម្បីផ្សឹក ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ទាំង៤នាក់បានឆ្លើយសារភាពថា ពួកគេ ពិតជាបានធ្វើសកម្មភាពជក់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់ខាងលើប្រាកដមែន ៕  ជីសូរកា

aw3


ចែករំលែក៖