ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រា ជិះម៉ូតូបុកក្បាលនាគពុះចែកទ្រូងផ្លូវរបួសធ្ងន់ទាំង៣នាក់

ចែករំលែក៖

ភ្នំពេញៈ ម៉ូតូម៉ាក NEX មួយគ្រឿង ធ្វើដំណើរ៣នាក់ បើកបរក្នុងល្បឿនលឿនមិនបានប្រយ័ត្ន ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលអោយរងរបួសស្រាលធ្ងន់ទាំង៣នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសីហនុ នៅចំណុចមុខស្តុបអូឡាំពិត ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន៣ម្នាក់សង្ស័យស្រវឹងស្រា ហើយបើកម៉ូតូម៉ាក NEX ពណ៌សបិតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FV.5820 ជិះតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើមិនបានប្រយ័ត្ន ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹងបណ្តាលអោយរងរបួសស្រាលធ្ងន់ ។

ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះបានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលនៅគ្លីនិកឯកជន រីឯម៉ូតូវិញត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករារងចាំម្ចាស់ម៉ូតូមកដោះស្រាយគ្នា ៕ ស រស្មី

2 1

 


ចែករំលែក៖