ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអង់គ្លេសម្នាក់ជិះម៉ូតូបុកឆ្កែ រងរបួសធ្ងន់ នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកឆ្កែ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦វេលាម៉ោង៩និង២០នាទីព្រឹក នៅចំណុចចន្លោះបង្គោល២៨២.២៨១ លើផ្លូវជាតិលេខ ៧៦ភូមិព្រួក ឃុំបាតាង
ស្រុកលំផាត់ ខេត្តរតនគិរី ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បណ្តាលអោយជនរងគ្រោះរបួសធ្ងន់មនុស្ស០១ នាក់. នឹងងាប់សត្វឆ្កែ០១ក្បាលជនរងគ្រោះឈ្មោះ ភីត ធើរ័ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិអង់គ្លេស មុខរបរ អ្នកទេសចរណ៍ស្រុកកំណើត ប្រទេសអង់គ្លេស ជិះម៉ូតូ ម៉ាក់់ត្រៃ ពណ៌ក្រហមស្លាកលេខភ្នំពេញ1 dq1308ធ្វើដំណើពីជើង ទៅត្បូងមូលហេតុ: គោលដៅចេញពីខេត្តរតនគិរី ទៅមណ្ឌលគិរី ។

ប្រភពបានបន្តទៀតថា ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្រោះបន្ទាន់របស់ស្នងការនគរបាលខេត្តដឹកយកទៅមន្ទីពេទ្យបង្អែកខេត្តរតនគិរី ។
បច្ចុបន្នម៉ូតូ សមត្ថកិច្ចជំនាញបានដកហូតយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ៕ វុទ្ធឦសាន

 

tr ds dse re s


ចែករំលែក៖