ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ព័ទ្ធចាប់បានជមនុស្សប្រុស ស្រី៣នាក់ដែលសម្ងំលាក់ខ្លួនធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិសំរោងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៧ ខែតុលា២០១៦ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ ១.ឈ្មោះ ថោង សុវណ្ណា ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិសំរោងសង្កាត់ផ្សារឆ្នាំង ២.ឈ្មោះ ស្រឿនធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និង ៣.ឈ្មោះប៉ាវសុខុមភេទស្រីអាយុ២៥ឆ្នាំជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ១ឆ្នាំពីបទចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។
ក្នុងពេលឃាត់ខ្លួនបានសមត្ថកិច្ចសមត្ថកិច្ចដកហូតបាន កាំបិតប៉័ងតោមួយនៅក្នុងកាតាបស្ពាយរួមនឹងឧបករណ៍ប្រប្រាស់ថ្នាំញៀនមួយចំនួនផងដែរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័ទាំង៣នាក់ ខាងលើមិនបានសារភាពនោះឡើយ ខណៈបក្ខពួកបានសារភាពប្រាប់សមត្ថកិច្ចថាពួកគេ ទាំងប្រុសស្រីចំនួន៣នាក់ខាងលើគឺ ពិតជាបានប្រើប្រាស់ថ្នាំញៀនពិតប្រាកដ ខណៈដែលសមត្ថកិច្ចចូលដល់ពួកគេបានយកថ្នាំញៀនបោះចោលក្នុងទឹកខាងក្រោមផ្ទះបំផ្លាញវត្ថុតាងចោល ។
សមត្ថកិច្ចនគបាលនគបាលបានអោយដឹងទៀតថា ក្រោយការក្រោយការសាកសួរ សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងបានក៍សាងសុំណុំរឿង ជនសង្ស័យរួមនិងវត្ថុតាងបញ្ជូនបន្តទៅការរិយាលយ័ប្រឆាំងគ្រឿងញៀននៃស្នងការនគបាលខេត្តចាត់ការបន្តទៅសាលាតំបូងខេត្តចាត់ការតាមនិតិវិធីផងដែរ ។
ប្រជាពលរដ្ឋបានលើកឡើងថា បច្ចុប្បន្នបទល្មើសគ្រឿងញៀន នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង កំពុងតែចរាចរណ៍ដោយពុំខ្លាំសមត្ថកិច្ច បើទោះបីជាការបង្រ្កាបមានច្រើនយ៉ាងណាក៏ដោយ ។ ប៉ុន្តែបទល្មើសគ្រឿងញៀនមួយនេះនៅតែបន្តកើតមានឡើងជារហូត ហាក់បីដូចមិនខ្លាចញញើត និងសមត្ថកិច្ច ។
ករណីនេះ ប្រជាពលរដ្ឋបានសំណូមពូសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ថ្នាក់គ្រប់ផ្នែក និងប្រជាពលរដ្ឋចូលរួមទប់ស្កាត់អោយខាងតែបាន ៕ ចន្ថា