ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- សៀមទទួលរងនូវបាបកម្មធ្ងន់ធ្ងរ = ទឹកជំនន់ធំនិងកាចសាហាវមិនធ្លាប់មានរាប់រយឆ្នាំមកហើយរួមទាំងកំបុតត្បូងទៀតបណ្តាលឲ្យអន្តរាយដល់ផ្ទះសម្បែង ផលដំណាំនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋរាប់លាននាក់?

២- កម្ពុជាមិនដែលបង្ករឲ្យមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-សៀមទេ = បើមានភាពតានតឹងគឺបង្ករឡើងដោយសៀមតែប៉ុណ្ណោះ?

៣- ដោយសារបានប្រគល់អំណាចឲ្យយោធា = ទើបនយោបាយសៀមនៅជាអន្ទាក់យោធា?

៤- បើខ្សែរព្រំដែនរត់ចូលមកខាងលិច = គឺមានន័យថាអំណោយផលដល់កម្ពុជា?

៥- ការច្រានចោលលិខិតសុំលើលែងទោស ថាក់ ស៊ីន មិនមែនជាការសងសិកនយោបាយទេ = តែគំនុំគុំគួននយោបាយ។

៦- ការនិយាយថាកិច្ចព្រមព្រៀងសន្តិភាពសម្រាប់អ៊ុយក្រែនត្រូវតែមានការគាំទ្រពីអ៊ុយក្រែននិងសហភាពអីរ៉ុប = គឺជាការប្រឆាំងគំនិតលោកត្រាំ។

៧- កុំអាលអន់ចិត្តអី ការវាស់វែងបោះបង្គោលព្រំដែនយកផែនទីខ្នាត១/២០០០០០ ខ្សែរព្រ ដែនរត់តាមណា = សុខចិត្តទទួលយកតាមនោះទៅមិននិយាយពីខាតចំណេញទេ តែត្រូវយុត្តិធម៌និងត្រឹមត្រូវ។

៨- អាទាស់ថាផែនទីប្រើមិនកើត = មូលហេតុអីថាប្រើមិនកើត បើក្រុមបច្ចេកទេសវាស់វែងប្រទេសទាំង២កម្ពុជា-សៀមបាននិងកំពុងវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នចន្លោះបង្គោល៥២-៥៩ និងបង្គោល៤២-៤៧ បានសម្រេចលទ្ធផល១០០%ហើយដោយសារប្រើផែនទីនឹងទេតើ?

៩- ការនិយាយរបស់អាទាស់មិនអាចយកជាការបានទេ = ព្រោះវាអង្គុយនិយាយនៅឯសហរដ្ឋអាមេរិកឯណោះ ឯការវាស់វែក្រុមបច្ចេកទេសព្រំដែនគេធ្វើលើដីជាក់ស្តែង?

១០- អាណានិគមអំណាចនៅក្នុងដៃរបស់អាណានិគម = អាណាព្យាបាលគឺអំណាចនៅជារបស់ម្ចាស់ស្រុកដដែលទាំងស្រុងឬមួយចំនួនអាស្រ័យលើអាណាព្យាបាលប្រគល់ឲ្យម្ចាស់ស្រុកតែនៅក្រោមការត្រួតពិនិត្យរបស់អាណាព្យាបាលដូចគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖