ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិន៖ ការចេញផ្សាយសៀវភៅសកំណែថ្មីអំពីការគ្រប់គ្រងនិងរំសាយអាវុធ គឺជាវិធានការជាក់ស្តែងរបស់ចិនក្នុងការអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល

ចែករំលែក៖

 អន្តរជាតិ ៖ ថ្ងៃទី ២៧ ខែ វិច្ឆិកា សៀវភៅស ស្តីពី  « ការគ្រប់គ្រង និង រំសាយអាវុធ និង ការ បង្ការ ការរីកសាយភាយអាវុធ របស់ ប្រទេសចិន ក្នុង យុគសម័យថ្មី » បានត្រូវ ចេញផ្សាយ។ ក្រោយពីបានលែង អស់រយៈពេល ២០ ឆ្នាំ រដ្ឋាភិបាលចិន បាន បកស្រាយ ដោយគ្រប់ជ្រុងជ្រោយ នូវ នយោបាយ គ្រប់គ្រង និង រំសាយអាវុធ និង ការ បង្ការ ការរីកសាយភាយអាវុធ របស់ ប្រទេសចិន ជាថ្មី ម្តងទៀត តាមរយៈ សៀវភៅស កំណែ ថ្មី ។ 

  ក្នុងសន្និសីទ កាសែត ជា ប្រចាំ នាថ្ងៃដដែល លោក Guo Jiakun អ្នកនាំពាក្យ ក្រសួង ការបរទេសចិន បាន ថ្លែងថា  ការដែល ប្រទេស ចិន ចេញផ្សាយសៀវភៅស កំណែ ថ្មី អំពី ការគ្រប់គ្រង និង រំសាយអាវុធ  គឺជា វិធានការ ជាក់ស្តែង របស់ ចិន ក្នុង ការ អនុវត្ត យ៉ាងសកម្ម នូវ គំនិត ផ្តួចផ្តើមសន្តិសុខ សកលនិង គំនិត ផ្តួចផ្តើម អភិបាលកិច្ច សកល  

        លោកបាន ថ្លែងថា ប្រទេសចិន បាន ចូលរួម ក្នុង លក្ខណៈស្ថាបនា ក្នុង ដំណើរការ នៃ ការ គ្រប់គ្រង និង រំសាយអាវុធ និង ការ បង្ការ ការរីកសាយភាយអាវុធ អន្តរជាតិ ជាប់រហូត មក  ចិន បាន ខិតខំ កែលម្អ បរិយាកាស សន្តិសុខ អន្តរជាតិ បង្កើន កិច្ចសហប្រតិបត្តិការ សន្តិសុខ អន្តរជាតិ ដើម្បី បំបែក ភាពជាប់គាំង នៃ សន្តិសុខអន្តរជាតិ និង កែ លម្អ អភិបាលកិច្ច សកល។ មិនថា សភាពការណ៍ អន្តរជាតិ មានការ ប្រែប្រួលយ៉ាងណាក្តី ក៏ ប្រទេសចិន នៅតែ ជា កម្លាំង ដ៏ រឹងមាំ សម្រាប់ គាំពារ សន្តិភាព និង សន្តិសុខ អន្តរជាតិ ជានិច្ច ៕

ប្រភព ៖ (CCFR)


ចែករំលែក៖