ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមន្ត្រីចម្រុះ ចុះធ្វើការអប់រំច្បាប់ចរាចរណ៍ផ្លូវគោកដល់ពលរដ្ឋ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈគ្រោះថ្នាក់ចរាចរណ៍​ បាននឹងកំពុងក្លាយទៅជាបញ្ហាដ៏ធំ​ ចំពោះអាយុជីវិត​ ក៏ដូចជាការរងរបួសស្រាលធ្ងន់ខូចខាតទ្រព្យសម្បត្តិប៉ះពាល់ដល់សុខភាពសាធារណៈ​ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ ដើម្បីដោះស្រាយនូវបញ្ហានេះ​ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពី​ សុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជា​ ត្រីវិស័យសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពិសេសកាត់បន្ថយ​ ចំនួនអ្នកស្លាប់របួសដោយសារគ្រោះថ្នាក់​ នាព្រឹកនេះព្រឹកថ្ងៃទី​ ២៨​ ខែវិច្ឆិកាឆ្នាំ​ ២០២៥​ នៅម្ដុំភ្លើងស្តុបនៅក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ ក្រុមមន្ត្រីចម្រុះរួមមាន​ មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត​ មន្ត្រី មន្ទីរ​សារធារណ​ការនិងដឹកជញ្ជូនខេត្ត​ និងក្រុមយុវជនសាខាកាកបាទក្រហមខេត្តបានរួបរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយចែកជូនខិត្តប័ណ្ណ​ ស្ទីកចំណាំងប្លាត​ ចំពោះយានយន្ត ទោចក្រយានយន្តគ្រប់ប្រភេទ និងគោយន្តកន្ត្រៃ​ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចរាចរណ៍លើដងផ្លូវសាធារណ:។ គោលបំណងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ ឲ្យនៅកម្រិតទាប។

លោកស្រី​ ប៉ាង​ ច្រិប​ ដែលជាអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឲ្យដឹងថា÷ក្រុមការងារចម្រុះបានចុះសហការចុះពិនិត្យធ្វើការអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះចង់ឲ្យបងប្អូនយល់ដឹងនិងងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដែលជាកត្តាចម្បងត្រូវបើកបរដោយប្រុងប្រយ័ត្ន អត់ធ្មត់ចេះ អធ្យាស្រ័យគ្នាទៅវិញទៅមក មិនមានការប្រមាថលើការបើកបរដែលអាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ ។គួរបញ្ជាក់ផងដែរថាក្នុងរយៈពេលមួយព្រឹកដែលក្រុមការងារចម្រុះបានចុះធ្វើការអប់រំផ្សព្វផ្សាយក្នុងឱកាសនេះសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយទោចក្រយានយន្តដោយពុំបានពាក់មួកសុវត្ថិភាព ច្រើនប្រមាណ ៦០​%។ ដូចនេះឃើញថាមូលហេតុនិងកត្តាសំខាន់ៗនៃគ្រោះថ្នាក់ចរាចរណ៍​ គឺមាន៤ ទី១/- បណ្ដាលមកពីកំណើនទោចក្រយានយន្ត,ទី២/-កត្តាមនុស្ស​ , ទី៣/-កត្តាយានយន្តនិងទី៤/-កត្តាផ្លូវថ្នល់។ ជាចុងក្រោយលោកស្រី​ ប៉ាង​ ច្រឹបក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជិតឬឆ្ងាយក្តីអ្នកបើកបររថយន្តត្រូវ ដាក់ខ្សែរក្រវ៉ាត់​ អ្នកបើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្រប់ៗគ្នា៕វណ្ណា


ចែករំលែក៖