ភ្នំពេញ៖ រថយន្តកុងតែន័រមួយគ្រឿងបេីកលឿនមិនប្រយ័ត្នជ្រុលបុកកន្ទុយរថយន្តកុងតឺមួយគ្រឿងទៀតខណៈបន្ថយល្បឿនបំណងឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតកាប៉ិននិងរបួសបុរសម្នាក់ជាតៃកុង ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង២៤នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ ភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ស៊ុក ផាន់ណាក់ ភេទប្រុស អាយុ៣១ ឆ្នាំ រងរបួស រយះដៃខាងស្ដាំ និងជើងខាងឆ្វេង មានទីលំនៅ ភូមិអង្គទ្វេ ឃុំគ្រាំងអំពិល ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រ២គ្រឿង ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំនុចកេីតហេតុស្រាប់តែរថយន្តកុងតឺន័រដែលនៅខាងមុខជាន់ហ្វ្រាំងបន្ថយល្បឿនបំណងឆ្លងឆ្វេងឆ្លងផ្លូវដោយរថយន្តកុងតឺន័របេីកខាងក្រោយលឿនមិនប្រយ័ត្នចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកកន្ទុយរថយន្តខាងមុខបណ្តាលឲ្យអ្នកបេីកបររថយន្តខាងក្រោយគាបកាប៉ិនរងរបួសធ្ងន់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច