ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកតំបែរឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងគ្រឿងញៀន ហើយដកហូតកាំភ្លើងកែច្នៃ១ដើម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកតំបែរ ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន ។

ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅចំនុចចំការកៅស៊ូ ស្តិតក្នុងភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ ប៉េង អេងហាក់ អធិការនគរបាលស្រុកតំបែរបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ លាង លក្ខ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅកន្លែងឃាត់ខ្លួនខាងលើ។

ក្នុងនោះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន៦កញ្ចប់ (ធំ ០២, ធុនកណ្តាល០២,តូច០២កញ្ចប់) និងអាវុធកែច្នៃចំនួន០១ដើម ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកំពុងត្រូវបានឃាត់ខ្លួននៅកន្លែងអធិការដ្ឋានដើម្បីបន្តនីតិវិធី ៕ វណ្ណៈ

img_4273 img_4270 img_4271 img_4272


ចែករំលែក៖