ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយធ្វើសកម្មភាពឆក់កាបូបបានសម្រេច

ចែករំលែក៖

 

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី១ បានដេញតាមឃាត់ខ្លួនក្រុមចោរឆក់កាបូប២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារី២នាក់ កំពុងតែជិះម៉ូតូបានសម្រេច ហើយព្យាយាមបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់បាន២នាក់ រីឯបក្ឌពួក២នាក់ទៀតបានរត់គេចខ្លួនបាត់រួមឹិងកាបូបនារីរងគ្រោះផងដែរ ។

ករណីឃាត់ខ្លួនជនសង្ស័យខាង លើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំនុចមុខមជ្ឈមណ្ឌលសុខភាព ទួលគោក តាមផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

ជនសង្ស័យទាំង២នាក់នេះទី១;ឈ្មោះ ជុំ សិលា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស សាលាឥន្ទ្រទេវី រៀនថ្នាក់ទី១២ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ ទួលគោក។ ទី២ ឈ្មោះ ធូ សុខណា ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្សថ្នាក់ទី ១២នៅសាលាឥន្ទ្រទេវី ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌទួលគោក ។ រីឯជនរងគ្រោះឈ្មោះ ស៊យ សាវ៉ៃ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅជិតមណ្ឌល សុខភាពទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និងមានស្រុកកំណើតភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

សម្ភារៈបាត់បង់មានកាបូបដៃស្ពាយ១;ក្នុងនោះគឺមាន អត្តសញ្ញាណបណ្ណ័ សំគាល់ខ្លួន១; កាតវីង; លុយខ្មែរចំនួន៧មឺុនរៀល ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺនារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគប់មូល ពណ៌ខៀវ ពាក់ស្លាកលេខស្វាយរៀង1D-2452 ជិះឌុបគ្នា២នាក់ដោយធ្វើរដំណើរ មកពីស្រុកកំណើតនៅឯខេត្តស្វាយរៀង មកភ្នំពេញ ក្នុងគោលបំណង មកធ្វើរការនៅរោងចក្រតែម្តង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខ ក្រុមជនសង្ស័យជិះម៉ូតូ២គ្រឿង គឺម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌សមួយគ្រឿង មិនចាំស្លាកលេខជិះគ្នា២នាក់ មកធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះបានសម្រេចតែម្តងហើយម៉ូតូនារីរងគ្រោះក៏ដួលទៅនឹងថ្នល់ ភ្លាមនោះ ពួកគេបានស្រែកឆោរឡោថា ចោរៗធ្វើឲ្យជនសង្ស័យ ភ័យព្យាយាមជិះរត់គេចខ្លួន ។

ក្នុងហេតុការណ៍នោះដែរ បក្ខពួកជនសង្ស័យ២នាក់ទៀត ដែលជិះម៉ូតូមួយគ្រឿងម៉ាកហុងដា (សង់ប៊ិច ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BT-1996 បានបើករត់គេច ខ្លួនដែល ភ្លាមនោះប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាជួយដេញតាម និងស្រែកពីក្រោយផ្អើលដល់ នគរបាលប៉ុស្តិ៍បឹងកក់់ទី១ កំពុងតែល្បាតក្នុងមូលដ្ឋានចេញមកអន្តរាគមន៍ដេញចាប់ធ្វើឲ្យជនសង្ស័យ២នាក់ ដែលជិះម៉ូតូហុងដាសង់ប៊ិចភ័យទៅបុករថយន្តគេមួយគ្រឿងចំពីមុខដួល នៅមុខរោងចក្រPPS ផ្លូវ៥២៨ ទើបសមត្ថកិច្ចចាប់បានទាំង2នាក់តែម្តង ។

ចំណែកឯជនសង្ស័យ២នាក់ទៀតដែលជាជនដៃដល់ជិះម៉ូតូស៊ុយស៊ូគីនិចបានជិះរត់គេចខ្លួនបាត់រួមទាំងកាបូបនារីរងគ្រោះផងដែរ ។

ក្រោយកើតហេតុជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលបឹងកក់១ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមច្បាប់ ៕ ស តារា

 

image1


ចែករំលែក៖