ព័ត៌មានទាន់ហេតុការណ៍៖

យោធាថៃបាញ់ផ្ទុះអាវុធចូលខេត្តកោះកុង! ប្រជាពលរដ្ឋកំពុងជម្លៀសខ្លួនទាំងយប់

ចែករំលែក៖

ខេត្តកោះកុង៖ មានករណីផ្ទុះអាវុធដោយកងយោធាថៃបានបាញ់ចូលមកក្នុងទឹកដីកោះយ៉ ខេត្តកោះកុង នាម៉ោង ០៣:០០ ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៥។

សកម្មភាពពលរដ្ឋរស់នៅខេត្តកោះកុងភៀសសឹកទៅកាន់មណ្ឌលសុវត្ថិភាព ក្រោយកងទ័ពជើងទឹកថៃបើកការបាញ់ ប្រហារនៅឆ្នេរកោះយ៉ វេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃ១៣ ខែធ្នូ  ឆ្នាំ២០២៥។

រដ្ឋបាលខេត្តកោះកុង បានរៀបចំទីជម្រកសុវត្ថិភាពនៅ ស្រុកកោះកុងចំនួន៤ទីតាំង ដូចជាទី១/ វត្តត្រពាំងរូង, ទី២/ ស្នាក់ការបក្សស្រុក+សាលាស្រុក, ទី៣/ វិទ្យាលយ័ត្រពាំងរូង, ទី៤/ ស្នាក់ការក្រុមហ៊ុនធ្វើផ្លូវ។

នៅស្រុកបូទុមសាគរចំនួន៤ទីតាំងដូចជាទី១/ វិទ្យាល័យបូទុមសាគរ,ទី២/ស្នាក់ការបក្សស្រុក និងសាលាស្រុក,ទី៣/ វត្តអណ្តូងទឹក និងទី៤/ វត្តកណ្តោល។

រដ្ឋបាលខេត្តក៏ត្រៀមរៀបចំទីតាំងនៅស្រុកស្រែអំបិល នៅអនុវិទ្យាល័យជីខ។

បច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋកំពុងស្ថិតនៅក្នុងស្ថានភាពជម្លៀសខ្លួនជាបន្ទាន់ទៅកាន់ទីជម្រកសុវត្ថិភាពដើម្បីរក្សាជីវិត។

ប្រភពផ្លូវការ៖ លោកជំទាវ ឈីវ៉ា អភិបាលខេត្តកោះកុង បានបញ្ជាក់ពីស្ថានភាព និងកំពុងដឹកនាំក្រុមការងារដើម្បីដោះស្រាយស្ថានការណ៍នេះ៕


ចែករំលែក៖