ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូលឿនទៅបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានបោកក្បាលនៅនឹងផ្លូវស្លាប់ភ្លាមៗ ក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវអូសទៅមុខជាច្រើនម៉ែត្រ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១៣ខែធ្នូឆ្នាំ ២០២៥ ត្រង់ចំណុចក្បែស្តុបត្រឡោកបែក ស្ថិតនៅលើផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកឡក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះជិះម៉ូតូម៉ាកHONG DA BEATមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1IV-4816 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ លុះពេលជិះមកដល់ត្រង់ចំណុចក្បែរនិងស្តុបត្រឡប់បែកក៏ស្រាប់តែរ៉េចង្កូតទៅកៀនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួលអូសទៅមុខជាច្រើនម៉ែត្រធ្វើឲ្យជនរងគ្រោះបោកក្បាលស្លាប់ក្នុងថ្លុកឈាមនៅហ្នឹងកន្លែង ។ ក្រោយមកប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ឲ្យចុះមកពិនិត្យ ។ 

    បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្ដោះអាសន្ន ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖