ភ្នំពេញ ៖ ទាំងរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ កងកម្លាំង មន្ត្រីរាជការ ប្រជាពលរដ្ឋ គិតគូរបំផុតបញ្ហាប្រទេសជាតិ ក្នុងកាលៈទេសដែលសៀមកំពុងឈ្លានពានមកលើកម្ពុជា ។ ផ្ទុយទៅវិញ បែជាមានប្រភេទមនុស្សខួរក្បាលមិនដឹងសាងពីអី បង្ហាញពីចរិកថោកទាប ទៅជាជនឱកាសនិយម រកលុយ ដេីម្បី ប្រយោជន៍ ផ្ទាល់ ខ្លួន ខណៈ ជាតិ និង ប្រជាជន កំពុង មានទុក្ខ ទៅវិញ !
បុគ្គលដែលតាំងខ្លួនជា «អង្គមហាឦស្វរៈសិវមោក្ខ-ពេជ្រ សង្ខារវង្ស ហៅ លោកតាសក់ស» នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហោះលើបណ្តាញសង្គមថា ៖ ចូរចម្រើនពុកម៉ែ បងប្អូន កូនៗចៅៗទាំងអស់គ្នា ដើម្បីភ្ជាប់ជាកុសលបុណ្យ នៅក្នុងជំនឿវប្បធម៌នៃដូនតា លោកឪបានឱ្យជាងចម្លាក់ឆ្លាក់ព្រះអាទិទេព ចំនួន២អង្គនៅក្នុងរចនាបទដើម ដើម្បីយកមកគោរពបូជាសុំសេចក្តីជូនដល់ មនុស្សជាតិទូទៅក៏ដូចជាទ្រទ្រង់នៅក្នុងជំនឿសាសនា។ ដូច្នេះកូនៗដែល មានដួងចិត្តជ្រះថ្លា អាចចូលរួមជាសទ្ធាតាមលទ្ធភាពរាងៗខ្លួនបាន ដើម្បីភ្ជាប់ និស្ស័យក្នុងការសន្សំកុសលបុណ្យគ្រប់ៗគ្នា។ សាធុ សាធុ សាធុយ សូមសុខ សួស្តី សិរី៣ប្រការកើតមានចំពោះអ្នកគ្រប់គ្នា។
សូមជម្រាបថា ៖ គ្រាន់តែឃើញជនឱកាសនិយមបង្ហោះបែបនេះ ប្រជាពលរដ្ឋកំពុងជួបទុក្ខដោយសៀមឈ្លានពាន ក្តៅក្រហាយ ដោយហ៊ាននិយាយថា បុគ្គលដែលតាំងខ្លួនជា«អង្គមហាឦស្វរៈសិវមោក្ខ-ពេជ្រ សង្ខារវង្ស ហៅលោកតាសក់ស »ពិតជាមនុស្សគ្មានខួរក្បាលជាមនុស្ស គិតតែផលប្រយោជន៍បុគ្គលខ្លួនឯង គប្បីអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញគួរចាត់វិធានការចំពោះជនឆក់ឱកាសនិយម ទៅតាមផ្លូវច្បាប់ ។
ពាក់ព័ន្ធក្នុងករណីនេះ លោក ហួន គា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបាន ដោយទូរសព្ទរបស់គាត់ ហាក់រអាក់រអួលសេវា និយាយដាច់ៗ ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច