ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័២នាក់ត្រូវកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយអាវុធហត្ថខណ្ឌឫស្សីកែវ និងកម្លាំង នគរបាលព្រហ្មទណ្ឌរាជធានីឃាត់ខ្លួន

ចែករំលែក៖

 

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌព្រែក ព្នៅ បានសហការជាមួយនឹងកម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីធ្វើសកម្មភាពប្លន់ម៉ូតូ SUZUKI NEX មួយគ្រឿងពីជនរង គ្រោះ បានសម្រេច រួចគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៦និង៣៥ នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុច មុខស្ថានីយបូមទឹក ទួលសំពៅ តាមបណ្តោយផ្លួូវ ទំនប់កប់ស្រូវ ស្ថិតក្នុងភូមិទួលសំពៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

តាមសំដីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានជីះម៉ូតូ មួយគ្រឿងម៉ាក SUZUKI NEX ម្នាក់ឯងតាមផ្លូវបណ្តោយផ្លូវទំនប់កប់ស្រូវក្នុងទឹសដៅពី កើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ត្រូវជនសង្ស័យធ្វើសកម្មភាពភ្ជង់ប្លន់តែម្តង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាក SUZUKI NEX ពណ៌ សលាយលឿងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ ១-CX 0759 សមត្ថកិច្ចបន្តថាជនរងគ្រោះមានឈ្មោះ លុច ឡែន ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិ ត្រពាំងទទឹង ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកឯជន សង្ស័យ មានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា SCOOPY ពណ៌ស ពាក់ស្លាកលេខ មិនចាំអក្សរ 4040 ជិះធ្វើសកម្មភាពប្លន់ ។ ជនសង្ស័យ ទី១ឈ្មោះ ម៉ើ ណាសៀក ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ជនសង្ស័យទី២ ឈ្មោះ រឿន វីរៈ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅភូមិ ត្រពាំងពោធិ៍សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថា បន្ទាប់ពីទទួលពាក្យ បណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានរួមសហការគ្នាជាមួយនឹងអាវុធហត្ថខណ្ឌឫស្សីកែវ និងកម្លាំងព្រហ្មទណ្ឌ រាជធានីភ្នំពេញ ចុះស្រាវជ្រាវរកមុខសញ្ញា ប្លន់ខាងលើនៅចំណុចផ្លូវបេតុង ក្រុម ៧ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយឃើញជនសង្ស័យកំពុងជិះម៉ូតូដែលទើបប្លន់បានពីជនរងគ្រោះកាលពីយប់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ១៦ និង៣៥ នាទី ភ្លាមនោះកម្លាំង បានសហការណ៍គ្នាឃាត់ចាប់បាន២នាក់ភ្លាមៗផងដែរ ។

ក្រោយពីសាកសួរ ជនសង្ស័យទាំង២ នាក់បានសារភាពថា ខ្លួននិងមិត្តភក្តិពិតជាបាន ធ្វើសកម្មភាពប្លន់ម៉ូតូពីជនរងគ្រោះពិតប្រាកដមែន ចំណែកម៉ូតូដែលខ្លួនជិះធ្វើសកម្មភាព ត្រូវមិត្តភក្តិខ្ចីជិះបាត់ហើយ បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ កសាងសំណុំរឿងបញ្ជូនបន្តទៅ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ព្រែកជ័យ

img-20161009-wa0019 img-20161009-wa0017

 


ចែករំលែក៖