ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបក្រុមហ៊ុនសារជីវកម្មអមតៈ

ចែករំលែក៖

ប្រទេសថៃ៖ បន្ទាប់ពីបានជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីថៃរួចមក នៅល្ងាចថ្ងៃទី៩ ខែតុលាដដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យលោក វីក្រុម ក្រូម៉ាឌិត (Vikrom Kromadit) ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនសាជីវកម្មអមតៈ ចូលជួបសំដែងការគួរសម។

លោក វីក្រុម ក្រូម៉ាឌិត បានថ្លែងនូវអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យរូបលោកចូលជួបសំដែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន ទន្ទឹមនឹងនោះលោកមានជំនឿថាកម្ពុជានឹងមានអនាគតដ៏ល្អព្រោះថា កម្ពុជាស្ថិតនៅចំណុចកណ្តាលគេ ពិសេសរវាងថៃនិងវៀតណាម ដែលមានសក្តានុពលខ្ពស់បំផុត។ បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោកកំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងប្រទេសថៃ វៀតណាម និងនៅប្រទេសមីយ៉ាន់ម៉ា និងកំពុងសិក្សាបើកតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា។ លោកប្រធានក្រុមហ៊ុនបានសុំការណែនាំពីសម្តេចតេជោក្នុងការបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ពីការខិតខំរបស់កម្ពុជាដើម្បីរក្សាកំណើនសេដ្ឋកិច្ជជាមធ្យម៧%ក្នុង១ឆ្នាំ។ រាជរដ្ឋាភិបាលចង់បានអ្នកវិនិយោគច្រើនថែមទៀតមកបណ្តាក់ទុននៅកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំធ្វើយ៉ាងណាឲ្យតម្លៃភ្លើងធ្លាក់ចុះថោក ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកទឹកចិត្តដល់ការបណ្តាក់ទុនវិនិយោគរបស់ផ្នែកឯកជននៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍ចំពោះគោលបំណងនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និងបានសន្យាថានឹងអញ្ជើញទៅចូលរួមក្នុងពិធីបើកសម្ពោធតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនសាជីវកម្មអមតៈក្នុងប្រទេសកម្ពុជាទៀតផង៕

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1118850251496804/” width=”600″ height=”400″ onlyvideo=”1″]

ds dse fdr s saw


ចែករំលែក៖