ប្រទេសថៃ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រុីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយ លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦ ។
សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍តាមហ្វេសប៊ុកថា «ខ្ញុំមានជំនួបទ្វេភាភីជាមួយ ឯកឧត្តម ប្រាយុត ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ។ បញ្ហាសហប្រត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ផ្លូវដែក ផ្លូវគោក ការបើកច្រកព្រំដែន បញ្ហាពលករកម្ពុជានៅប្រទេសថៃ ជាពិសេសការនាំកសិផលពីកម្ពុជាមកថៃ។ល។ គឺជារបៀបវារៈសំខាន់នៃការពិភាក្សា។
ភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាពរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកបន្ថែមតាមរយៈនៃការសន្ទនាប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងសហប្រត្តិការនេះ» ៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1118844714830691/” width=”600″ height=”400″ onlyvideo=”1″]