ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ សោភាសារភាពបែកបាក់ប្តីជាងមួយឆ្នាំហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅទីបំផុត តារាចម្រៀងប្រចាំផលិតកម្មហង្សមាសអ្នកនាងពេជ្រ សោភា បានទទួលបានស្គាល់ថាចំណងស្នេហ៍នាង និងស្វាមីដែលរស់នៅសហរដ្ឋអាមេរិកនោះ បានដើរដល់ផ្លូវទាល់ជាងមួយឆ្នាំហើយ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្រោយពីមហាជននិងអ្នកគាំទ្រជាច្រើន ជជីកសួរនាំនាងច្រើនអំពីស្វាមី ហើយនាងក៏មិនដែលបង្ហាញពីភាពផ្អែមល្ហែមដូចគូស្នេហ៍ដទៃ ។

បើទោះបីជាតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ មិននិយាយដោយចំៗ ក៏ដោយថា នាងនិងប្តីបានលែងលះគ្នា ប៉ុន្តែនាងព្រលយថា ទំនាក់ទំនងនាង និងស្វាមីបានបញ្ចប់គឺមានត្រឹមតែជាមិត្តភ័ក្កិប៉ុណ្ណោះ ។

ពេជ្រ សោភា បញ្ជាក់ថា “ខ្ញុំសប្បាយចិត្តនឹងបានស្គាល់គាត់ ប៉ុន្តែខ្ញុំមិនចង់រំនិយាយច្រើនអំពីរឿងហ្នឹងទេ គឺចង់ទុកពេលវេលាជាអ្នកកំណត់ចុះ ប៉ុន្តែពេលនេះយើងគឺជាមិត្តភ័ក្កិនឹងគ្នា”។ ទោះជាយ៉ាងណានាងមិនបានទម្លាយអំពីមូលហេតុនៅពីក្រោយការបែបបាក់ប្តីនេះទេ ប៉ុន្តែនាងនៅតែទទួលយកនូវអ្វីដែលនាងបានសម្រេចចិត្ត ។

នាងបន្តថា នាងក៏មិនមានបំណងចេញទៅរស់នៅសហរដ្ឋអាមេរិកទេ នៅពេលនេះហើយស្វាមី នាងក៏មិនមានបំណងមករស់នៅស្រុកខ្មែរដែរ ។ នាងនៅតែចាត់ទុកជាស្វាមីជាទីប្រឹក្សាល្អ គ្រាដែលនាងមានបញ្ហាជំងឺកន្លងទៅ។ នាងថា រយៈពេលជាងមួយឆ្នាំ ហើយដែលនាង និងស្វាមីមិនមានទំនាក់ទំនងអ្វី ហើយក៏មិនដឹងដែរថាស្វាមីនាងបានធ្វើដំណើរមកកម្ពុជាដែរឬយ៉ាងណាទេ។

ការបញ្ជាក់នេះ គឺកាន់តែច្បាស់ថា ចំណងស្នេហ៍រវាងនាង និងស្វាមីពិតជាដើរដល់ផ្លូវបញ្ចប់។ នាងថា បើពិតជាបែកគ្នាមែនគឺនាងក៏ទទួលយកបានហើយស្វាមីនាង ក៏ទទួលយកបានគឺគ្មានបញ្ហាទាំងសងខាង។ ក្រៅពីការព្រលយចេញនូវចម្លើយចែកផ្លូវគ្នាដើរ ។ តារាស្រីរូបនេះទម្លាយដែរថា រវាងនាង នឹងស្វាមីក្រោយរៀបការមិនមានអេតាស៊ីវិលទេ ដែលធ្វើឲ្យនាង និងស្វាមីមិនមានបញ្ហាត្រូវឡើងតុលាការទេ ពេលលែងលះ ។

គួរបញ្ជាក់ដែរថា តារាចម្រៀងល្បីឈ្មោះចាស់វស្សារបស់ផលិតកម្មហង្សមាសនាងពេជ្រសោភាបានរៀបការជាមួយលោកឡៅឆលីមានវ័យជាង៣៤ឆ្នាំជាមន្ត្រីយោធានិងជាអាណិកជនរស់នៅសហរដ្ឋអាមេរិក កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៥ ។ ក្រោយរៀបការ នៅសិល្បៈបន្តដដែលហើយគេ ក៏មិនដែលបានឃើញពីភាពផ្អែមល្ហែម រវាងនាង នឹងស្វាមីដូចគូស្នេហ៍ដទៃនោះទេ ដែលសូម្បីតែគ្រានាងមានជំងឺធ្ងន់ធ្ងរក្តី។ អ្វីដែលគេសង្ស័យថា ចំណងស្នេហ៍របស់តារាចម្រៀងរូបនេះបានប្រះបែកបានក្លាយជាការពិត បើទោះបីជាពួកគេធ្លាប់អះអាងថាចំណងស្នេហ៍នេះនឹងរឹងមាំព្រោះតែការស្វែងយល់ចិត្តគ្នាមិនតិចជាង៣ឆ្នាំនោះ ៕ វឌ្ឍនា

2

ពេជ្រ សោភា និងស្វាមីកាលពីមិនទាន់បែកបាក់

ពេជ្រ សោភា និងស្វាមីកាលពីមិនទាន់បែកបាក់

img_2387


ចែករំលែក៖