ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដឡិចសីុសបុកជាមួយរថយន្ដកុងតឺន័របណ្ដាលឲ្យខ្ទាតទៅម្ខាងផ្លូវនិងម្ចាស់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងដោយបង្កឡើង រវាងរថយន្ដឡិចសីុស RX300 បុកជាមួយរថយន្ដកុងតឺន័រ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរថយន្ដឡិចសីុសខ្ទាតទៅចញ្ចើមផ្លូវ ចូលរោងលក់ខោអាវជជុះចំណែកម្ចាស់រថយន្ដឡិចសីុស RX300 រងរបួសធ្ងន់ ។

ហេតុគារណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង២០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងមុខហាងនំប័ុងចោមចៅ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោរធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើត ហេតុគេបានឃើញរថយន្ដម៉ាកកុងតឺន័រពាក់ស្លាកលេខ ភ្នំពេញ 3B-5243 ធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈពេលមកដល់កន្លែងកើតហេតុក៏បុកគ្នាជាមួយរថយន្ដឡិចសីុស RX300 ពណ៍ទឹកប្រាក់ពាក់ ស្លាកលេខភ្នំពេញ2G-9780 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលអោយរថយន្ដឡិចសីុសខ្ទាតទៅចិញ្ចើមផ្លូវចូលរោងលក់ខោអាវជជុះរងការខូចខាត និងម្ចាស់រងរបួសធ្ងន់ ។

ប្រភពបានបន្តថា ក្រោយពីកើត ហេតុតៃកុងបើករថយន្ដកុងតឺន័រចុះពីរថយន្ដគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ ចំណែកម្ចាស់រថយន្ដឡិចសីុសត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញចុះវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ សុខា

 

ae-1 ae-2


ចែករំលែក៖