ភ្នំពេញ៖ ស្ត្រីពីរនាក់បានជិះម៉ូតូឌុបគ្នាលឿនមិនប្រយ័ត្នក៏ជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យដួលរងរបួសត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១០និង០២នាទី ថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់គ្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះទី១ :មានឈ្មោះ អ៊ុល សុីហៀង ភេទស្រី អាយុ ៤៣ឆ្នាំ រងរបួសរលាត់ជង្គង់ស្ដាំ មានអាសយដ្ឋាននៅ ភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ជនរងគ្រោះទី២:មានឈ្មោះយីម សុខឃាង ភេទស្រី អាយុ៤០ឆ្នាំ ភេទស្រី រងរបួសបាក់ជើងខាងស្ដាំ និងរយះចិញ្ចើម មានអាសយដ្ថាននៅ ភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញស្ត្រី២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនមិនប្រយ័ត្នខណៈមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលទៅបុកគូទរថយន្តមួយគ្រឿងដែលបេីកខាងមុខបណ្តាលឲ្យដួលម៉ូតូរងរបួសចំណែករថយន្តបានបន្តដំណេីរទៅមុខបាត់ទៅ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច