ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៧:០០ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ នាវាឈ្មោះ Diamond Princess សញ្ជាតិ BERMUDA ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ និង ចេញដំណើរទៅវិញនៅវេលាម៉ោង ១៦:០០ ថ្ងៃខែឆ្នាំដដែល មកពីប្រទេសវៀតណាម និង ចេញទៅប្រទេសថៃបន្ត ។
មានអ្នកដំណើរសរុបចំនួន ២៨៥០ នាក់ (ស្រី ១៥៦៦ នាក់, មាន ៥២ សញ្ជាតិ) ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេមាន AUSTRALIA: ៨២៤ នាក់ USA: ៧៩៧ នាក់ ក៍មានភ្ញៀវមកពីសៀមរាប ចេញតាមនាវាចំនួន: ៤ នាក់ (ស្រី ២ នាក់, មាន ២ សញ្ជាតិ)។
ក្នុងនោះនាវិកសរុប៖ ១០៥១ នាក់ (ស្រី ២៤៥ នាក់, មាន ៥១ សញ្ជាតិ)លក្ខណៈបច្ចេកទេសនាវា ប្រវែងបណ្ដោយ ២៨៨.៣៣ ម៉ែត្រ ប្រវែងទទឹង ៣៧.៥០ ម៉ែត្រ ជម្រៅទឹក ៨.៥ ម៉ែត្រ ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច