ខេត្តព្រះសីហនុ៖ កម្មករសំណង់ម្នាក់ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឲ្យរងរបួស នៅសល់តែដង្ហើមចង្រិត ហើយត្រូវបានក្រុមកម្មករសំណង់ក្នុងការដ្ឋាន នាំគ្នាជួយសង្គ្រោះបឋមតាមបែបកប់ជនរងគ្រោះក្នុងខ្សាច់បានរួចផុតពីសេចក្តីស្លាប់ ។
ហេតុកាណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង4និង55នាទីល្ងាច ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងការដ្ឋានសំណង់ ឣតីតៈមហោស្របចាស់ ក្នុងភូមិ 2 សង្កាត់ 2 ក្រុង_ខេត្តព្រះសីហនុ ។
ដោយឡែកឣត្តសញ្ញាណជនរងគ្រោះខាងលើនេះ ត្រូវបានភរិយាប្រធានការដ្ឋាន សំណង់( មេការសំណង់ ) លាក់បាំង មិនឲ្យដឹងឡើយ ។ ប្រភពផ្តល់ពត៏មាននៅកន្លែងកើតហេតុបានឲ្យដឹងថា តាមពេលវេលាខាងលើ ខណៈដែលជនរងគ្រោះឡើងបូកជញ្ជាំងនៅលើជាន់ទី2 ខណៈវាសដៃទៅប៉ះ និងមុខតំណរខ្សែភ្លើង ក៏ត្រូវបានឆក់ភ្លាមតែម្តងបណ្តាលឲ្យជនរងគ្រោះធ្លាក់ចេញពីឣន្ទារសម្រាប់ឈរបូកជញ្ជាំងឃើញដូច្នោះ កម្មករដែលកំពុងធ្វើការជាមួយគ្នា ក៏រត់មកជួយនាំមកដាក់លើពុំនូកដីខ្សាច់ រួចកាយដីខ្សាច់លុបមួយកំណាត់ខ្លួនមួយសន្ទុះក្រោយមកកម្មកររងគ្រោះក៍បានដឹងខ្លួនឡើងវិញ រួចផុតពីសេចក្តីស្លាប់ ។
មតិឣ្នកច្បាប់បានលើកឡើងថា មន្ត្រីនគបាលប៉ុស្តិ៍ រដ្ឋបាលមូលដ្ឋានខាងលើ គួរតែកោះហៅប្រធានការដ្ឋានខាងលើ (មេការសំណង់) យកទៅធ្វើការឣប់រំឣំពីតួនាទីភារកិច្ចរបស់ថ្នាក់គ្រប់គ្រងការដ្ឋានសំណង់ ឲ្យបានហ្មត់ចត់ ឣំពីសុវត្ថិភាពការងារជាចំបង របស់កម្មករ មិនត្រូវធូរលុងបែបនេះទេ ។ ផ្ទុយទៅវិញ នៅពេលកើតហេតុគេបានឃើញនាយរងនគបាលប៉ុស្តិ៍មូលដ្ឋានខាងលើទៅ ឣើតលើមៗហើយ ក៏វិលត្រឡប់ទៅវិញបាត់ទៅសូម្បីតែកំណត់ហេតុ ឬឣត្តសញ្ញាណកម្មករ រងគ្រោះ ក៏លោកមិនរវល់ឣំពីកាតព្វកិច្ចរបស់សមត្ថកិច្ចនៅក្នុងមូលដ្ឋានខ្លួនឡើយ ដោយគ្រាន់តែបញ្ជាក់ថា តួនាទីរបស់លោកបានត្រឹមតែរាយការណ៍ជូនមេតែប៉ុណ្ណោះ? ។
គួរបញ្ញ្ជាក់ឲ្យដឹងផងដែរថា នេះជាលើកទី2 ហើយដែលកម្មករ នៅក្នុងការដ្ឋានសំណង់ខាងលើបានរងគ្រោះថ្នាក់ដោយសារតែខ្វះការប្រុងប្រយ័ត្នរបស់កម្មករ បូកបន្ថែមប្រធានគ្រប់គ្រង (មេការសំណង់) ខ្ជីរខ្ជារក្នុងការដឹកនាំត្រួតពិនិត្យក្នុងពេលបំពេញការងាររបស់កម្មករដូចពាក្យថា ( ដំរីក៍ខ្វាក់_ទ្រម៉ាក់ក៍ឆ្គួត )ទើបបណ្តាលឲ្យកម្មករត្រូវបានខ្សែភ្លើង ឆក់ចំនួន2លើករួចមកហើយ ។ លើកទី1 ពេលចាប់ផ្តើមបើក ការដ្ឋានសាងសង់កម្មករទទួលបន្ទុកផ្នែកផ្សាដែកម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់តែម្តង ហើយនេះជាលើកទី2 ដែលកម្មករម្នាក់ទៀត ទទួលបន្ទុកផ្នែកបូកត្រូវបានខ្សែភ្លើងឆក់ តែជួយសង្គ្រោះបានទាន់ពេលវេលា ៕ ឆ្លាមសមុទ្រ