ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីចាប់ឆ្នោតផ្ដល់ផ្ទះ និងដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥  បានអញ្ជើញក្នុងពិធីចាប់ឆ្នោតផ្ដល់ផ្ទះ និងដីឡូតិ៍ លើដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលរៀបចំជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិគោករកា ឃុំដូនបា និងភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ 

ការផ្ដល់ផ្ទះ និងដីឡូតិ៍កសិកម្មនេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

នាឱកាសនេះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលបានបន្តគិតគូតដល់សុខទុក្ខ​អតីតយុទ្ធជនជួបការលំបាកឱ្យទទួលបានអំណោយដ៏មានអត្ថន័យ និងតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលិកម្មជូនជាតិ និងប្រជាជន៕ដោយ​៖តារា​


ចែករំលែក៖