ភ្នំពេញ៖ ដោយមិនអាចមើលរំលងអំពីទុក្ខលំបាក់របស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ទឹកលិច ដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ព្រមទាំងមន្ត្រីសាលាមេភូមិបានដឹកនាំន្ត្រីជំនាញក្រោមឧិ វាទ ចុះទៅពិនិត្យស្ថានភាពនៅតំបន់ទឹកលិចមួយចំនួននៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ ដែលស្ថិតនៅតាមដងប្រឡាយស្ទឹងមានជ័យគឺចាប់ពីស្ពានសឡាដែលជាប់ព្រំប្រទល់ ខណ្ឌសែនសុខរហូតដល់ស្ពានអាកាសស្ទឹងមានជ័យ និងតំបន់ក្រោយហាងនំបុ័ងបាយន័ ។
ក្នុងការចុះផ្ទាល់ពិនិត្យតំបន់ទឹកលិចនោះ គឺក្នុងបំណងរួមចំណែកផលលំបាក់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកភ្លៀងធ្លាក់ផ្ទួនៗគ្នាបណ្តាលឲ្យមាន ការជនលិចផ្ទះពលរដ្ឋ ហើយការដែលជនលិចទឹកផ្ទះពលរដ្ឋនោះគឺនៅមានតំបន់ខ្លះលូស្ទះ ដោយសារពលរដ្ឋខ្លះបានយកសំរាមចាក់គនៅមាត់លូហើយពេលភ្លៀងម្តងៗហូរធ្លាក់សំរាមចូលក្នុងលូ។ ម្យ៉ាងវិញទៀតដោយសារភ្លៀងធ្លាក់ជាញឹកញាប់ពេកធ្វើឲ្យទឹកហូរមិនទាន់។ ក្នុងនោះដោយពិនិត្យមើលស្ថានភាពទឹកហូលិចស្ពានសឡាស្ទើពាក់កណ្តាល
ស្ពាន ទៅហើយនោះ ខ្លាចក្រែងគ្រោះថ្នាក់ដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានសឡាដោយយថា ហេតុ ទើបលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានបញ្ជាទៅលោកសេង សាញ់ជា ចៅសង្កាត់ស្ទឹងមានជ័យធ្វើយ៉ាងណាត្រូវយកបារ៉ាសមកដាក់ជាបណ្តោះអាសន្នសិន។
ដោយឡែក ស្ថានភាពទឹកលិចនៅក្រោយហាងនំបុ័ងបាយ័នឯណោះវិញ លោកអភិបាល ក៏បានបញ្ជាឲ្យកាយលូអណ្តូងចំនួន២ជាប់នឹងផ្លូវដែលស្ទះដោយសារសំរាម និង ល្បាប់ភក់។ ក្រោយពីស្តាររួចទឹកក៏បានស្រក់អស់ពីលើផ្លូវ តែក្នុងរយៈពេល១៥នាទីហើយ បងប្អូនប្រជាពលរដ្ឋក៏បានសាទរផងដែរ។ ជាមួយគ្នានេះផងដែរ លោកអភិបាលខណ្ឌមាន ជ័យ ពេជ្រ កែវមុនី ក៏បានអំពាវនាវដល់ពលរដ្ឋនៅសហគមន៍ទាំង៨ ដែលរស់នៅលើប្រ ឡាយស្ទឹងមានជ័យឲ្យមានការប្រុងប្រយ័ត្នផងដែរជាពិសេសក្មេងៗ ៕ តាឡឹម