ព័ត៌មានទាន់ហេតុការណ៍៖

ច្បាប់មិនទាន់អនុញ្ញាតឲ្យផងដាក់គ្រឿងចក្រឈូសឆាយដីព្រៃចំនួន១៥ហិកតាជិតរួចទៅហើយសង្ស័យត្រូវរ៉ូវជាមួយអាជ្ញាធរស្រុកកំពង់ស្វាយ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ដីព្រៃចំនួនជាង១៥ហិកតាសង្ស័យអាជ្ញាធរស្រុកកំពង់ស្វាយឃុបឃិតគ្នាជាមួយម្ចាស់ដីរួមជាមួយម្ចាស់គ្រឿង ចក្រយកមកឈូសឆាយដោយគ្មានច្បាប់អនុញ្ញាត ក្រោមលេសថាច្បាប់បានរត់ដល់ សាលាខេត្តកំពង់ធំហើយទាំងប្លង់ដីនិងទាំងច្បាប់ដាក់គ្រឿងចក្រ តែផ្ទុយទៅវិញគឺគ្មានច្បាប់គ្មានប្លង់អ្វីទាំងអស់ ។ ទីតាំងដីដែលគេកំពុងឈូសឆាយនេះស្ថិតនៅក្នុងភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ ។

ពាក់ព័ន្ធនឹងករណីនេះ លោក អ៊ុល ម្ចាស់ ដីបាននិយាយថា ច្បាប់មានទាំងប្លង់រឹង និង ច្បាប់ឈូសឆាយនៅសាលាខេត្តឲ្យអភិបាលខេត្តស៊ីញ៉េបោះត្រាឲ្យតែមិនទាន់បានទេ ។ លោក សិលា ម្ចាស់គ្រឿងចក្របានប្រាប់ថាលោកពុំបានដឹងទ ម្ចាស់ដីជាអ្នកដាក់ គ្រឿងចក្រនោះទេ ។

លោក អ៊ុន បុត អភិបាលស្រុកកំពង់ ស្វាយបានឲ្យដឹងថាលោកមានការសោកស្ដាយដែលពុំមានអ្នកណាផ្ដល់ព័ត៌មានឲ្យលោកបានដឹងតែលោកនឹងបញ្ជាឲ្យសមត្ថ កិច្ចចុះទៅកន្លែងឈូសឆាយ ដើម្បីពិនិត្យនិងឃាត់យកគ្រឿងចក្រទាំងនោះមកអនុ វត្តតាមច្បាប់ ៕ ប៊ុនរិទ្ធី

thom-7 thom-1 thom-2 thom-3 thom-4 thom-5 thom-6


ចែករំលែក៖