ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារខណ្ឌច្បារអំពៅនាំយកអំណោយចែកជូនប្រជាពលរដ្ឋទីទាល់ក្រ

ចែករំលែក៖

ភ្នំពេញ: ដោយមើលឃើញ ពីការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងមានជីវភាពទីទាល់ក្រជាង១០គ្រួសារក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខ័ណ្ឌច្បារអំពៅដែលហៅកាត់ស.ស.យ.ក ដឹកនាំដោយលោករស់ សុភ័ក្ត អភិបាលរងខណ្ឌនិងជាប្រធានសសយក.ខណ្ឌ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១២គ្រួសារដែលមានជីវភាពទីទាល់ក្រ និងរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលំនៅដ្ឋាន ។

សកម្មភាពមនុស្សធម៍របស់ ក្រុមការងារស.ស.យ.ក ខណ្ឌនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារំពៅ ដោយនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ១២គ្រួសារ ក្នុងមួយគ្រួសារៗ ទទួល បានអង្ករ ទឹកត្រី ទឹកស៉ីវ និងថវិការ៤ម៉ឺនរៀល ។

បន្ទាប់ពីចែកអំណោយដល់ប្រជាពលរដ្ឋទីទាល់ក្ររួចមកក្រុមការងារបានចុះបន្តទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងលិចផ្ទះប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង សង្កាត់និរោធ និងសង្កាត់ ព្រែកប្រា ដើម្បីរកវិធីបូមទឹក ចេញពីភូមិ ។

លោករស់ សុភ័ក្ត អភិបាល រងខណ្ឌនិងជាប្រធានសសយកខណ្ឌបានអោយដឹងថា ដោយមានការណែនាំពី លោក អភិបាលរាជធានីភ្នំពេញនិងលោកអភិបាលខណ្ឌ ក្រុមការងារសសយកខណ្ឌច្បារអំពៅបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពទីទាល់ក្រ ដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ។

ដោយឡែកទឹកលិចផ្ទះប្រជាពលរដ្ឋមួយរយៈនេះគឺបណ្តាលមកពីជំនន់ទឹកភ្លៀង ហើយអាជ្ញាធរបាននិងកំពុងតែរកវិធីបូមទឹកចេញ ដោយប្រើប្រាស់ម៉ាស៉ីនបូមទម្លាក់ទៅក្នុងទន្លេបាសាក់ ។ ស្របពេលដែលជំនន់ទឹកភ្លៀងបង្កការលិចលង់លំនៅដ្ឋានជាច្រើននេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ដល់ក្រុមការងារសាលាខណ្ឌទោះជាយ៉ាងណាក៍ដោយអាជ្ញាធរខណ្ឌនិងខិតខំដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនេះអោយបាន ៕ សណ្តោស

7 1 2 3 4 5 6


ចែករំលែក៖