ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញា០១នាក់ពាក់ពន្ធ័ករណីគ្រឿងញៀនស្រុកគងពិសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ ឃឹម  សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បានធ្វើការបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនសង្ស័យបានម្នាក់។

មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកគងពិសីបានឱ្យដឹងថា ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១១:៤៥ នាទី នៅចំណុចភូមិក្រាំងឃ្នង ឃុំស្រង់ កំលាំងជំនាញ   បានបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនិងគ្រឿងញៀន ០១នាក់ឈ្មោះ ឈៀ សីហ័ស ហៅតោ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២កញ្ចប់ (តូច០១ -មធ្យម០១),ទូរស័ព្ទដៃ ០១គ្រឿង និង ឧបករណ៍ប្រើ ប្រាស់មួយចំនួន។

ចំពោះករណីនេះកំលាំងជំនាញកំពុងកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕


ចែករំលែក៖