ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបសេដ្ឋឃាត់ខ្លួនជនជាតិចិន៧នាក់ លេងល្បែងខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានស្រី១ នាក់ ជាជនជាតិចិនពាក់ព័ន្ធលេងល្បែងស៊ី សងដោយខុសច្បាប់(បៀរម៉ាជាំង) ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅចំណុចផ្ទះថ្មតៀម ភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួនជនជាតិចិនធ្វើឡើង កាលពីវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្រ្គង និងកម្លាំងនគបាលស្រុកបសេដ្ឋ បានចុះបង្រ្កាប់ទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់(បៀរម៉ាជាំង) នៅចំណុចផ្ទះថ្មតៀម ភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកលេង បានចំនួន៧នាក់ (ស្រី ០១នាក់)ជាជនជាតិចិន÷

ទី១-ឈ្មោះ Wang ya ping ភេទប្រុស អាយុ ៣៦ឆ្នាំ 

ទី២-ឈ្មោះ Hang wei ye ភេទប្រុស អាយុ ៤០ឆ្នាំ

ទី៣-ឈ្មោះ Zhang ming yao ភេទប្រុស អាយុ ៥៤ឆ្នាំ

ទី៤-ឈ្មោះ Zhou li tian ភេទស្រី អាយុ ៥០ឆ្នាំ

ទី៥-ឈ្មោះ Pang Wei long ភេទប្រុស អាយុ ៣៧ឆ្នាំ

ទី៦-ឈ្មោះ Fu nai bin ភេទប្រុស អាយុ ៤៥ឆ្នាំ

និងទី៧-ឈ្មោះ Wang Zich eng ភេទប្រុស អាយុ ៤៧ឆ្នាំ (អ្នកលេង)ស្នាក់នៅក្នុងរោងចក្រគ័នរថក(ខេមបូឌា) អិនធើណេសិនណល ឯ.ក ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្រោយឃាត់ខ្លួនដកហូតសំភារៈវត្ថុតាំង:

១/លិខិតឆ្លងដែន(ចិន) ០៧ច្បាប់

២/បៀរចំនួន ១៥ហ៊ូ

៣/បៀរម៉ាជាំង (បៀរចិន) ចំនួន ២១៤គ្រាប់

៤/តុចំនួន ០១

៥/ទូរស័ព្ទ ចំនួន ០៨គ្រឿង និងលុយមួយចំនួនទៀតផង។

បច្ចុប្បន្នជនជាតិចិនទាំង៧នាក់ ត្រូវបានកសាងសំណុំ រឿងចាត់ការបន្តតាមផ្លូវច្បាប់៕


ចែករំលែក៖