ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ឈើ​មួយ​ខ្នង​ខ្ទេច​នៅ​ក្រុង​ស្ទឹង​ត្រែង បង្ក​ឡើង​ដោយ​ម្ចាស់ផ្ទះ​មានស​តិ​មិនគ្រ​ប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​១ខ្នង រួម​នឹង​ទ្រព្យ សម្បត្តិ​មួយ​ចំនួន ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​ទាំង ស្រុង កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

តាម​របាយការណ៍​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​ត្រែង​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​រង​គ្រោះ​មានឈ្មោះ ដុក សារា​វី ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ និង​ភរិយា​ឈ្មោះ ដាំ ភី​ណា អាយុ ៧៣​ឆ្នាំ​។ ផ្ទះ​ដែល​រង​ការ​ខូចខាត​មាន​ទំហំ​៤​ម៉ែត្រ x ៥​ម៉ែត្រ សាងសង់​ពី​ឈើ​ប្រក់​ស័ង្កសី​ ត្រូវឆេះ​ទទាំងស្រុង,ម៉ូតូ​ចំនួន​០១​គ្រឿង ថវិកាមួយចំនួន និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត​។

បន្ទាប់ពីទទួល​ព័ត៌មាន​ភ្លាម​ៗ កម្លាំង​នគរបាលនៃការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នង

ការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​រីក​រាលដាល​បន្ត​ទៅ​អ្នក​ជិតខាង​។

មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា គឺ​ផ្ដើម​ចេញពី​ម្ចាស់ផ្ទះ​ខ្លួនឯង​ផ្ទាល់​ជា​អ្នក​ដុតដោយសារ​ គាត់​មាន​បញ្ហា​សតិ​មិន​គ្រប់ (​មាន​ជំងឺ​ប្រចាំ​កាយ​)​។

ទោះជា​យ៉ាងណា ក្នុង​ហេតុការណ៍​នេះ មិន​មាន​សេចក្តីរាយការណ៍​ថា​មាន​មនុស្ស​រងគ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ ៕


ចែករំលែក៖