ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនរេចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២០និង០៦នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញរ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ហេង ហុងអុីង ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសផ្ទៃមុខ មានអាសយដ្ឋាននៅ ភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជនរងគ្រោះជិះម៉ូតូហុងដា ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុកខឿពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច