ខេត្តរតនគិរី៖ កំពូលវិហារ វត្តស្រែអង្ក្រង បានរងការបែកបាក់ ខណៈនៅវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ត្រូវរន្ទះបាញ់ ។ នេះបើយោងតាមការឲ្យដឹងពីនគបាលស្រុកកូនមុំ ។
លោក ភោគ សារិទ្ធ អធិការនគរបាលស្រុកកូនមុំបានប្រាប់ឲ្យដឹងថា ក្នុងអំឡុងម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែតុលា បន្ទាប់ពីមានភ្លៀងធ្លាក់ផងនោះ កំពូលព្រះវិហារវត្តស្រែអង្ក្រង ស្ថិតនៅភូមិ ស្រែអង្ក្រង ឃុំ ត្រពាំងក្រហម ស្រុកកូនមុំ បានរងការខូចខាតយ៉ាងធ្ងន់ដោយសាររន្ទះបាញ់ ។
លោក អធិការ បានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ មិនមានគ្រោះថ្នាក់ដល់ព្រះសង្ឃក្នុងវត្ត និងប្រជាពុទ្ធបរិស័ទណាមួយ នោះទេ ៕ វុទ្ធឦសាន