ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាល្បឿនលឿនបុកគូទរថយន្តដឹកទឹកកកនៅផ្លូវបំបែក ស្លាប់ម្នាក់ និង២នាក់រងរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះ ដឹកយកទៅមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីពួកគេបានជិះម៉ូតូមួយគ្រឿងឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ផ្លូវបំបែក ក៏ជ្រុលទៅបុកគូទរថយន្តកូរេដឹកទឹកកកដែលធ្វើដំណើរកាត់ខ្វែងគ្នា ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០ទៀបភ្លឺ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវនរោត្តម កែងនឹងផ្លូវលេខ១៣០ ស្ថិតក្នុងសង្កាត់ ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សាក្សីឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាស់រេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CM-៨៧៨៥ ជិះឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវព្រះនរត្តក្នុងទឹសដៅ ពីត្បូងទៅជើង ពេលមកដល់កន្លែងកើតហេតុ ដែលជាផ្លូវបំបែក ក៏ជ្រុលទៅបុកចំគូទរថយន្តកូរ៉េដឹកទឹកកកពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២P-៤៤៨៥ ជិះគ្នា២នាក់ បណ្តាលឲ្យម៉ូតូរួញមួយកំណាត់ខាងមុខ រីឯមនុស្សដួលបោករដូករណែលទៅនឹងថ្នល់ ស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ ។ ភ្លាមៗនោះ រថយន្តដឹកទឹកកក មិនបានឈប់នៅនឹងកន្លែងទេ គឺបានបន្តបើកទៅមុខហាក់ដូចជាគ្មានរឿងអ្វីកើតឡើង តែត្រូវបងប្អូនអ្នករត់ម៉ូតូឌុបតាមចាប់មកកន្លែងកើតហេតុ ដើម្បីដោះស្រាយគ្នា ។

ប្រភពដដែលបានបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង ព្រោះតែភាគីទាំង២បើកបរខ្វះការយោគយល់គ្នា ត្រង់ចំណុចផ្លូវបំបែក ។ ចំណែកអ្នកបើករថយន្ទទឹកកកបាននិយាយឲ្យដឹងថា រូបគេគ្មានបំណងបើករត់ទេ តែករណីនេះ ម៉ូតូមកបុករថយន្តខ្លួនឯង ហេតុអ្វីមកឃាត់រូបគេទៅវិញ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ វាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍រាជធានី ដើម្បីដោះស្រាយនៅពេលក្រោយ ចំណែកសាកសពត្រូវបានគេទាក់ទងរកក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ជីម ភារ៉ា ដង្កោ

img_0082 img_0035 img_0078 img_0080 img_0081


ចែករំលែក៖