ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល​អញ្ជើញចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាខណ្ឌ​២រូបដែលមានជំងឺកំពុងសម្រាកព្យាបាល

ចែករំលែក៖

ភ្នំពេញ÷នាព្រឹកថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ​ ឆ្នាំ២០២៦ លោក​ ឃឹម ស៊ុនសូដា អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ រួមជាមួយគណៈអភិបាលរងខណ្ឌ​ និងមន្រ្តីរាជការរដ្ឋបាលខណ្ឌ​ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាខណ្ឌ​២រូបដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេញនឹងនៅគេហដ្ឋាន។ 

លោកអភិបាលខណ្ឌកំបូលបានឲ្យដឹងថា,មន្ត្រីក្រុមប្រឹក្សាខណ្ឌ​ទទាំង២រូបទី១ លោក​ កែម​ វុទ្ធី​ សមាជិកក្រុមប្រឹក្សាខណ្ឌ​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យតេជោសន្តិភាព​ និងទី២លោក​ ប្រាក់​ សុផាត​ សមាជិកក្រុមប្រឹក្សាខណ្ឌ​  ដែលកំពុងសម្រាកមេីលថែទាំសុខភាពនៅគេហដ្ឋាន​ ស្ថិតក្នុងភូមិចុងថ្នល់លិច​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌក៏បានឧបត្ថម្ភថវិកានិងសម្ភារៈមួយចំនួនជូនដល់លោកទាំង២ផងដែត៕ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖