ភ្នំពេញ÷បុរសម្នាក់បើករថយន្ត Fordមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2CB-1981សង្ស័យក្នុងស្ថានភាពស្រវឹងបាន ជ្រុលបករថយន្តJMCមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CI-0529 ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោងជិត១២យប់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ ២០២៦
ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ ហា ណូយ ក្បែរនិងច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញដែលស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតព២ម៉ោងនៅមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ÷ចន្ទ លីហ្សា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច