ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈមិនចេះឆ្អែត លេីកនេះអាចនឹងល្មមឆ្អែតហេីយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដោយបានការបញ្ជាដឹកនាំពី នាយឧត្ដម សេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជា​តិ​ និងប្រសាសន៍ណែនាំរប​សស់ ប​ណ្ឌិត​ ជាម​ ច័ន្ទសោភ័​ណ​ អភិបាល​ នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ​ និងការដឹកនាំបញ្ជាផ្ទាល់​ពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុ​​ក​ខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ ក្រោយបែកធ្លាយវីដេអូតាមប​ណ្ដាញសង្គមហ្វេសប៊ុក​ ការប​ង្អួតអំ​ពីស​កម្មភាពក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូតាមផ្លូវជាតិលេ​ខ៤​១​ ក្នុងទឹកដីស្រុកគងពិសី​  កំលាំងអធិការ​ដ្ឋាននគរបាលស្រុកគងពិសីសហការជាមួយអធិការ​ដ្ឋាននគរបាលស្រុកបសេដ្ឋ​ ស្រាវជ្រាវឈានទៅឃាត់ខ្លួនមនុស្សចំនួន៥នាក់​ ចំណោមបក្ខពួក​ ១០​នាក់​ (៥នាក់គេចខ្លួន​ និងម្នាក់ព្យួរសេរ៉ូម)កាលពីល្ងាចថ្ងៃទី៤ខែកុម្ភៈ ៖

    (១)-ឈ្មោះ ហូ ម៉េងហុង ភេទប្រុ​ស អាយុ១៧ឆ្នាំ នៅភូមិបឹងស្តុក ស្រុកបសេដ្ឋ (អ្នកថតរូប) ឃាត់ខ្លួន

    (២)-ឈ្មោះ ស៊ីម វេហា ភេទប្រុ​ស អាយុ១៦ឆ្នាំ នៅភូមិចាស់ ឃុំប​សេដ្ឋ ស្រុកបរសេដ្ឋ ឃាត់ខ្លួន

    (៣)-ឈ្មោះ ហ៊ន សុខហាត ភេ​ទ អាយុ១៨ឆ្នាំ នៅភូមិព្រៃគោកត្រប់ ឃុំបរសេដ្ឋ ឃាត់ខ្លួន

    (៤)-ឈ្មោះ លីម ស័ក្ករាជ្យ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិសាឡាំ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ឃាត់ខ្លួន

    (៥)-ឈ្មោះ អ៊ុល ដារ៉ាប់ ភេទប្រុ​ស អាយុ១៧ឆ្នាំ នៅភូមិគូកត្រប់ ស្រុ​កបរសេដ្ឋ (កំពុងព្យាបាលជម្ងឺ គ្រុន ឈាម)​

​បក្ខពួកផ្សេងទៀតសមត្ថកិច្ចកំណត់មុខស​ញ្ញា​បានអស់ហេី​យ​ ក្នុងមុខសញ្ញាទាំង៥នាក់ មានម្នាក់​ជាក្រុ​មក្មេង

ទំនេីងដែលធ្លាប់បានសមត្ថកិច្ចនគរបាលស្រុកប​សេដ្ឋឃាត់ខ្លួននិងកោសក់​ ដកហូតម៉ូតូ​រក្សាទុក​រយៈពេ​ល ៩០ថៃ្ង​ និងហៅអាណាព្យាបាលមកធានាយ​កទៅគ្រប់ គ្រងបន្ដ​ តែធាតុពិតក្រោយបានម៉ូ​តូ​យកទៅ​វិញ។ នៅតែបន្ដធ្វេីសកម្មភាពនាំគ្នីគ្នាបក្ខពួកបង្កេីតព្រឹត្ដកា​រ​ណ៍លេីសមុន​ និងជាអ្នកបង្ហោះនិងថតរូបបង្ហោះចែក​ចាយតាម​ tik tok និងបណ្ដាញសង្គមផ្សេងទៀត​។ 

បច្ចុប្បន្នក្រុមក្មេងទំនេីង៤នាក់ ចំណោមទ៥នាក់ រួមជាមធ្យោបា​យធ្វេីសកម្មភាពម៉ូតូ២គ្រឿង​ ត្រូវបានកំលាំងអធិ​កា​រ​ដ្ឋាននគរបាលស្រុកគងពិសី​ បានកសាងសំណុំ រឿងបញ្ជូនទៅការិយាល័​យព្រហ្មទណ្ឌ​ ចាត់ការបន្ដ៕


ចែករំលែក៖