ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យមួយបានកើតឡើងយ៉ាងសន្ធោសន្ធៅត្រង់ចំណុចផ្ទះសំណាក់ សំណាង ខេមរៈក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ករណីអគ្គីភ័យ១បានកើតឡើងយ៉ាងសន្ធោសន្ធៅ នៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះសំណាក់ សំណាង ខេមរៈ ក្បែរក្រុមហ៊ុនកាពីតូល និងក្រុមហ៊ុនហុងស៊ីន ដឹកអ្នកដំណើរ ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងផ្លូវជាតិលេខ៥ ទល់មុខស្ថានីយសាំង PTT។

បើតាមសេចក្តីរាយការណ៍ជាបឋមពីសមត្ថកិច្ច មូល ហេតុនៃអគ្គីភ័យនេះ គឺបណ្ដាលមកពី ការឆ្លងឌីសង់ទ័រ (ប្រព័ន្ធអគ្គិសនី) បណ្តាលឲ្យភ្លើងឆាបឆេះយ៉ាងលឿន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតំបន់ជិតខាង។

ក្រោយកើតហេតុ សមត្ថកិច្ច និងកម្លាំងពន្លត់អគ្គីភ័យ បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលទៅកាន់ទីតាំងជិតខាង។ ចំពោះការខូចខាត និងទ្រព្យសម្បត្តិរងការបាត់បង់ កំពុងស្ថិតក្នុងការស្រាវជ្រាវ និងវាយតម្លៃបន្ថែម។

ទោះបីជាយ៉ាងណា ក្នុងហេតុការណ៍នេះ ពុំបណ្តាលឱ្យមានរងរបួស ឬបាត់បង់ជីវិតនោះឡើយ៕


ចែករំលែក៖