ព័ត៌មានទាន់ហេតុការណ៍៖

‎លោក រស់ សុជាតិ មេធាវី អត្ថលេខ១៩០៩ បានស្លាប់ និង មនុស្ស១០នាក់ទៀតរងរបួសឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តសៀមរាប៖ ‎លោក រស់ សុជាតិ មេធាវី អត្ថលេខ ១៩០៩ តែគេស្គាល់ថាជា អ្នកគ្រប់គ្រងអាជីវកម្មម៉ាស្សាល្បីនៅខេត្តសៀមរាប យីហោ ស្មៅ ម៉ាស្សា បានស្លាប់ និង មនុស្ស១០នាក់ទៀតរងរបួសឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នា នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅវេលាង១៤និង១៤នាទីថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

‎លោកមេធាវីបច្ចុប្បន្នរស់នៅក្នុងក្រុងសៀមរាប ខេត្ត សៀមរាបនិងមានស្រុកកំណើតស្រុកគីរីវង់ខេត្តតាកែវ។

‎មេធាវី រស់ សុជាតិ ជាអតីតកូនសិស្ស នៅសាកលវិទ្យាល័យអង្គរ និងបច្ចុប្បន្នជាយុវជនខេត្តចុះមូលដ្ឋានសង្កាត់ក្របីរៀល និងជាប្រធានយុវជនចុះជួយភូមិព្រៃក្រូច។

មេធាវី រស់ សុជាតិ មរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ ហើយកម្មវិធីបុណ្យនៅទីតាំង វត្ត គោកប៉ាទ្រី (ផ្លូវជាតិលេខ៦ ជិតកន្ត្រក)។

‎គណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង អំពីមរណភាពរបស់លោកមេធាវី រស់ សុជាតិ អត្តលេខ ១៩០៩ បានទទួលមរណភាពនៅថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៤ និង១៤ នាទី ក្នុងជន្មាយុ ៤០ឆ្នាំ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕


ចែករំលែក៖