ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនក្មេងទំនេីងបង្ហោះម៉ូតូចំនួន០៦នាក់​ នៅឃុំជង្រុក​ ស្រុកគងពិសី​

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៦​ វេលាម៉ោង០៩:១០នាទី​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី​ ដឹកនាំដោយ​ លោកវរសេនីយ៍ត្រី​  ទុំ​ សារិទ្ធ​ មេបញ្ជាការស្រុក​ បានចុះធ្វេីការឃាត់ខ្លួនជនសង្ស័យ​ ចំនួន០៦នាក់​ នៅចំណុចកញ្ចុះឬស្សី​ ភូមិអង្គសង្គ្រាម ឃុំជង្រុក​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​  ។

១-ឈ្មោះ​ ផាន់​ ចាន់ណា​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ មុខរបរ​ កម្មកររោងចក្រ​ មានទីលំនៅបច្ចុប្បន្នភូមិ​ ត្រពាំងរនាស់​ ឃុំជង្រុក​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ។ 

២-ឈ្មោះ​ វ៉ាន់​ រាម​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ មានទលំនៅបច្ចុប្បន្ន​ភូមិ​អង្គសង្គ្រាម​ ឃុំជង្រុក​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ។ 

​៣-ឈ្មោះ​ សៅ​ ឡុង​ ភេទប្រុស​ អាយុ១៨​ឆ្នាំ​ មុខរបរកម្មករ​រោងចក្រ​ មានទីលំនៅបច្ចុប្បន្ន​ ភូមិត្រពាំងរនាស់ ឃុំជង្រុក​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​។ 

​៤-ឈ្មោះ​ ឃី​ ដាវី​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ​ មានទីលំនៅបច្ចុប្បន្ន​ភូមិអង្គសង្រ្គាម​ ឃុំជង្រុក​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​។ 

៥-ឈ្មោះ​ ខន​ ចាន់រាជ្រ​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ មានទីលំនៅបច្ចុប្បន្នភូមិជុំស្រុក​ ឃុំជង្រុក​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​។ 

​៦-ឈ្មោះ​ តុង​ លីហួ​ ភេទប្រុស​ អាយុ១៦​ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ មានទីលំនៅបច្ចុប្បន្នភូមិ​អង្គសង្គ្រាម​ ឃុំជង្រុក​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ២នាក់ទៀត​រត់គេខ្លួនបាត់÷ ១-ឈ្មោះ​ អាភា​ ភេទប្រុស​ អាយុប្រហែល២៥ឆ្នាំ​ មានទីលំនៅបច្ចុប្បន្ន​ ភូមិអូរត្រែង​ ឃុំជង្រុក​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ និង ២-ឈ្មោះ​ អាម៉ាគី​ ភេទប្រុស​ អាយុប្រហែល ១៦ឆ្នាំ​ មុខរបរ​សិស្សមានទីលំនៅបច្ចុប្បន្ន​ ភូមិឈូកស​ ឃុំជង្រុក​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​។ 

        +វត្ថុតាងចាប់យករួមមាន៖

    ១-ម៉ូតូ​  ចំនួន០៣គ្រឿង​  ម៉ាកហុងដាឌ្រី​ម​ ពណ៌ខ្មៅ ស៊េរី​ឆ្នាំ២០២៥​ ពាកស្លាកលេខ​ ភ្នំពេញ​ 1LD-4011 ០១គ្រឿង,​ ម៉ាកNex ស៊េរី​ឆ្នាំ២០២០​(ឡេីង០២៥)​ ពណ៌ខៀវ​  ពាក់ស្លាកលេខ​ កំពង់ស្ពឺ​ 1F-1022​ ០១គ្រឿង,​ ម៉ាកNex ស៊េរីឆ្នាំ២០១៩​(ឡេីង០២៤)​  ពណ៌លឿង​ ពាក់ស្លាកលេខ​ កំពង់ស្ពឺ​ 1N-7525 ០១គ្រឿង​ ។

  ២-ទូរស័ព្ទដៃ​ ០១គ្រឿង​ ម៉ាកIphone 11  ទឹកសណ្ដែក​។ 

  ៣-លោហធាតុពណ៌លឿង​ (ក្រវិលចំនួន​ ០៤គ្រប់)

  ៤-នាឡិកាដៃ​ ០១គ្រឿង។ 

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាង​ត្រូវបានកសាងសំណុំ រឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ដេីម្បីបន្តនីតិវិធី​ ។ ចំណែកជនសង្ស័យចំនួន០២នាក់​ កំពុងស្រាវជ្រាវបន្ត​ ៕


ចែករំលែក៖