ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីចោរកម្មទៅតុលាការ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលខេត្តបានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីចោរកម្ម(លួចកាតទូរសព្ទ័)នៅក្រុងបាវិត ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ការដឹកនាំ និង បញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងជំនាញរបស់ផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និង កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត បានចុះបង្ក្រាបករណី ចោរកម្ម (លួចកាតទូរសព្ទ័) ដោយជនសង្ស័យឈ្មោះ ស្រី សាយ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅករុងបាវិត ។

ប្រភពបន្តថា ម្ចាស់កាតទូរស័ព្ទដែលរងគ្រោះមានឈ្មោះ កែវ សាវុធ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ លក់ដូរ ប្រព្រឹត្តិកាលពីថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង ១២យប់រំលងអធ្រាត្រ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញរបស់ផែននគរបាលព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនមកតុលាការចាត់ការតាមនីតិវិធី ៕ យឹម សុថាន

fb_img_1476247808592


ចែករំលែក៖