ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងតែងតាំងមុខតំណែងមន្ត្រី ៣រូប នៃក្រសួងមុខងារសាធារណៈ។
នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា ដំឡើង និងតែងតាំងមុខតំណែងមន្ត្រីនៃក្រសួងមុខងារសាធារណៈ ៣រូប រួមមាន៖
ទី១៖ លោក ទី ហ្សានិត ជារដ្ឋលេខាធិការ ទី២៖ លោក ហាស់ ប៊ុនថ្ថន ជាអនុរដ្ឋលេខាធិការ ទី៣៖ លោក សៀត វិចិត្រ ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច