ភ្នំពេញ៖ ..សម្តេចកិត្ដសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ការពង្រឹងសមត្ថភាពសិទ្ធិអំណាច និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ និងសម្រេចចិត្ត គឺជារួមចំណែកដល់សមភាពយេនឌ័រ ដោយបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្កម ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានបញ្ជាក់បែបនេះ ខណៈសម្ដេច ជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈ កម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិ វឌ្ឍន៍ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៧ បានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនឹងនោះផងដែរ នារីនៅទូទាំងខេត្តតាកែវ ក៏បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍ ដោយបានបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅគ្រប់រចនាសម្ព័ន្ធរបស់ខេត្ត។ សម្តេចក៏បានបន្តទៀតថាការលើកកម្ពស់នារីនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត គឺបានផ្តោតសំខាន់លើការពង្រឹងសមត្ថភាព សិទ្ធិអំណាច និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ និងសម្រេចចិត្ត តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ។ សកម្មភាពនេះរួមចំណែកដល់សមភាពយេនឌ័រ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការកាត់ បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានចូលរួមអបអរសាទចំពោះ លោកស្រី ឈុន ស៊ីន ប្រធានកិត្តិយស និងលោកស្រី ឡុង បូណារ៉េត ប្រធានប្រតិបត្តិសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ ដែលបានទទួលបានការតែងតាំងថ្មី និងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សមាស ភាពដែលបានប្រកាសកែសម្រួលបំពេញបន្ថែមថ្ងៃនេះ សូមបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដែលជាសេនាធិការឱ្យខេត្តតាកែវសម្រេចបានតាមផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងស្ថាប័ន និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការអនុវត្តផែនការយុទ្ធសាស្ត្រជានារីរតនៈ គឺសសរស្តម្ភដ៏សំខាន់ក្នុងការគាំទ្រយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាល ដោយបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្កម ដែលផ្តោតលើការលើកកម្ពស់សមភាពយែនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រី និងការបញ្ជ្រាបយេនឌ័រគ្រប់វិស័យ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ លោក ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រីនៅក្នុងបរិបត្តកម្មឌីជីថល៕
ដោយ សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច