ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាបណ្តុះបណ្តាលគ្រូជំនាញហ្វឹកហាត់កីឡាករកីឡាការិនីវ័យក្មេង

ចែករំលែក៖

ភ្នំពេញ៖ សិក្ខាកាម ដែលជាគ្រូបង្ហឹក៣៥នាក់មកពីក្លិបក្នុងរាជធានី និងខេត្ត ចំណុះឲ្យសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានទទួលការបណ្តុះបណ្តាលវគ្គសិក្សាជំនាញគ្រូបង្វឹក និងការបណ្តុះបណ្តាលសម្រាប់កីឡាករកីឡាការិនីវ័យក្មេងពីគ្រូឧទ្ទេសជំនាញមកពីប្រទេសជប៉ុន ផ្នែកកាយសម្ព័ន្ធ រយៈពេល១៥ថៃ្ង នៅសាលកាយសម្ព័ន្ធក្នុងពហុកីឡដ្ឋានជាតិ ។

លោក ណយផាន់ណា អគ្គលេខាធិការ និងជាគ្រូធំសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើងក្នុងគោលបំណងបន្ថែមការយល់ដឹងលើជំនាញនិងវីធីសាស្រ្តបង្វឹកកុមារតូចៗដល់គ្រូកីឡាកាយសម្ព័ន្ធកម្ពុជាពីសំណាក់គ្រូជនជាតិជប៉ុន ដើម្បីបញ្ជៀសនូវបញ្ហាគ្រោះថ្នាក់ពេលធ្វើការហ្វឹកហាត់លើកុមារតូចៗ ។ លោកអគ្គលេខាធិការរូបនេះ បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពគ្រូឧទ្ទេសជនជាតិជប៉ុន ថា ជាគ្រូបង្ហាត់លំដាប់អូឡាំពិក ដូច្នេះលោកសង្ឃឹមថា ក្រោយពីបញ្ចប់វគ្គសិក្សានេះទៅគ្រូកាយសម្ព័ន្ធកម្ពុជានឹងទុនបន្ថែមទៀតក្នុងការហ្វឹកហាត់យុវជនថ្នាលរៀងៗខ្លួន ។ ជាងនេះទៅទៀត គ្រូឧទ្ទេសលោកមានគរុកោលច្បាស់លាស់ ផ្នែកកីឡាកាយសម្ព័ន្ធ ហើយលោកសន្យាថា នៅចន្លោះខែធ្នូ ឆ្នាំ២០១៦ដដែលនេះ លោក នឹងវិញមកធ្វើតេស្តលោសិក្ខាម ដែលបានចូលរួមក្នុងវគ្គសិក្សានេះម្តងទៀត ដើម្បីឲ្យប្រាកដថា គ្រូកាយសម្ព័ន្ធកម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ហាត់កីឡាករកីឡាការិនីវ័យក្មេងប្រកបដោយ គូណភាព ។

លោកគ្រូធំរូបនោះ បានដាក់ក្តីសង្ឃឹមថា គ្រូចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើគឺជាទុនដ៏សំខាន់ សម្រាប់ការបណ្តុះបណ្តាល ថ្នាល់ឆ្ពោះទៅកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។ វគ្គនេះ ពិតជាល្អសម្រាប់គ្រូៗទៅថៃ្ងអនាគត ព្រោះបានធ្វើឲ្យគាត់ទទួលបាននូវចំណេះដឹងថ្មីៗ រួមជាមួយបទបពិសោធន៍ និងបច្ចេកទេសបន្ថែមទៀតសម្រាប់ធ្វើការបង្វឹកដល់កីឡាករកីឡាការិនីវ័យក្មេងកម្ពុជា ។

សូមបញ្ជាក់ថា គ្រូបង្វឹកជប៉ុនរូបនេះ មានឈ្មោះ ថាច់ ស៊ីបាណា មានបទពិសោធន៍ជាមួយកីឡាកាយសម្ព័ន្ធជាង៣០ឆ្នាំ បច្ចុប្បន្នលោកជា នាយកគ្រូកាយសម្ព័ន្ធរបស់ជប៉ុន និងជាសមាជិកគណៈកម្មាធិការអូឡាំពិកជប៉ុន វគ្គសិក្សានេះគ្រោងបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដោយគ្មានរៀបចំពិធីបិទនោះទេ ៕ សារីម

as-1 as


ចែករំលែក៖