ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីវ័យចំណាស់ម្នាក់ សមត្ថកិច្ចអះអាងថា ស្លាប់ដោយសារគាំងបេះដូង

ចែករំលែក៖

ខេត្តប៉ៃលិន៖ ស្ត្រីវ័យចំណាស់ម្នាក់បានដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយបន្ទាប់ពីការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញទើបអះអាងថា ជនរងគ្រោះបាត់បង់ជីវិត ដោយសារករណីគាំងបេះដូង ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចិ ភី ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ សមត្ថកិច្ចជំនាញបានសន្និដ្នានថា ជនរងគ្រោះស្លាប់ដោយសារផឹកស្រាស្រវឹង ដើរទៅដេកនៅក្នុងផ្ទះ ស្រែកឲ្យបងប្អូនជួយ តែជួយមិនទន់ បណ្តាលឲ្យគាំងបេះដូងស្លាប់តែម្ដង ៕ ស សារ៉េត

aed aed-1


ចែករំលែក៖