ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលបានចុះបង្ក្រាបនឹងរឹបអូសទូកដឹកឈើសុក្រំ១គ្រឿង នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងបរិស្ថានដែនជម្រកសត្វព្រៃលំផាត់ បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកលំផាត់ បានចុះបង្ក្រាប នឹងរឹបអូសទូក១គ្រឿងផ្ទុកឈើសុក្រំ ។

ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចអូរបក តាមបណ្តោយដងទន្លេស្រែពក ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។

បើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី ថេង ចន្ទីធី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលា ថា កម្លាំងលោកបានសហការជាមួយកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃលំផាត់បានល្បាតតាមតំបន់ដែនជម្រក នឹងតាមដងទន្លេស្រែពកក៍ប្រទះឃើញទូក១គ្រឿងផ្ទុកឈើសុក្រំ នឹងរឹបអូសទូក១គ្រឿងនេះ មានម៉ាស៊ីន៤គ្រឿងផ្ទុកឈើសុក្រំចំនួន៤៨សន្លឹក ដោយឡែក ម្ចាស់បទល្មើសមិនឃើញមានមុខនៅទីនោះឡើយ។

លោកបានបន្តទៀតថា ទូក១គ្រឿងនឹងឈើសុក្រំចំនួន៤៨សន្លឹកនេះ បាន ប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ ខណ្ឌ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ វុទ្ធឦសាន

ww 21 ee qq


ចែករំលែក៖