ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស១៣នាក់ករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅចំណុចមុខមន្ទីរពេទ្យលោកសង្ឃ

ចែករំលែក៖

ភ្នំពេញ៖ មននុស្សប្រុស ស្រី១៣នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខមន្ទីរពេទ្យលោកសង្ឃ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោកវរ:សេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា តំបន់ភូមិបុរីកម្មករ(ត្រពាំងឈូក)នេះ ជាតំបន់ស្មុគស្មាញ់ពោរពេញដោយអ្នកប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនបានបុរស១៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងអ្នកជួញដូរម្នាក់ ព្រមទាំងដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា១កញ្ចប់ធំ ជញ្ជីងចំនួន១ សម្ភារវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនធំ ។

លោក អធិការខណ្ឌ សែនសុខបានបន្តទៀតថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោកងិន ពេជ្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាមកលោកឲ្យចុះសហការណ៍ និងធ្វើរដ្ឋបាលនៅចំណុចខាងលើ ដែលជាតំបន់ស្មុគស្មាញ់ ទើបលោកដឹកនាំកម្លាំងចុះមកបង្ក្រាប ឃាត់ខ្លួនក្មេង ដែលតែងតែដើរចោលផ្ទះ និងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនបាន១៣នាក់ ក្នុងនោះស្ត្រីពោះធំ ជាអ្នក ជួញដូរ ហើយដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា១កញ្ចប់ធំ ។

បច្ចុប្បន្នក្រុមប្រើប្រាស់ និងជួញដូរគ្រឿងញៀន រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕ តុង សីហា

as as-1


ចែករំលែក៖