ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ៣នាក់ត្រូវកម្លាំងនគរបាលចាប់ខ្លួនឆែកឆេរឃើញដាវសាំម៉ូរ៉ៃក្នុងកាបូប

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួន៣នាក់ ខណៈដែលពួកគេកំពុងអង្គុយស្ពាយកាបូបនៅក្នុងវត្តព្រះពុទ្ធកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងវត្តព្រះពុទ្ធ បណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍វាលវង់ កំពុងល្បាតក្នុងមូលដ្នានស្រាប់តែ ឃើញក្មេងស្ទាវ៣នាក់ កំពុងអង្គុយនៅក្នុងវត្ត ដោយមានការសង្ស័យ ក៏ត្រូវកម្លាំងសមត្ថកិច្ចហៅឲ្យឈប់រួចត្រួតពិនិត្យ និងរកឃើញមានដាវសាំម៉ូរ៉ៃចំនួន៣ដើម ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ១ ឈ្មោះ ទូច វណ្ណះ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាដកជនសង្ស័យទី២ ឈ្មោះ ចាន់ ធី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាដក ។ ជនសង្ស័យទី៣ ឈ្មោះ ជា សូដា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាដក ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍វាលវង់ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

image5 image1 image2 image3 image4


ចែករំលែក៖