ខេត្តកំពង់ស្ពឺ÷យោងតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគបាលខេត្ដកំពង់ស្ពឺ លេីវិធានការរក្សាបានការបង្កគ្រោះអគ្គិភ័យផ្សេងៗក្នុងឱកាសនៃថៃ្ងបុណ្យចូលឆ្នាំចិន-វៀតណាមនេះបានឱ្យ
កំលាំងផែនការងារការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យបានសហការណែនាំដល់បណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុកឱ្យយកចិត្ដទុកដាក់លេីការងារដាស់តឿនក្រេីនរំលឹកលេីការអុជធូបទាន ក្នុងការសែន។
ហេតុការណ៍ឆេះផ្ទះយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០០:០២នាទី ស្ថិតនៅភូមិគោកកណ្ដាល ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្ដាលឱ្យឆេះផ្ទះចំនួន៣ ខ្នងជាប់គ្នាក្នុងដីឡូតិ៍តែមួយ។
ផ្ទះទី១ ៖ ធ្វើពីឈើលើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា ថ្មក្រោម ទំហំ៦mx៨m ម្ចាស់ឈ្មោះ ប្រាក់ ចាន់ណា ភេទស្រី អាយុ៣៨ឆ្នាំ។ ខូចខាត៖ប្រាក់រៀលចំនួន ៧,០០០,០០០ រៀលនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។
ផ្ទះទី២ ៖ ធ្វើពីឈើលើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា ថ្មក្រោម ទំហំ៦m x ៨m ម្ចាស់ឈ្មោះ ប្រាក់ ណុំ ភេទ ប្រុស អាយុ៦៩ឆ្នាំ ខូចខាត៖ ខ្សែកផ្លាកទីន ៩ជី មាស២តម្លឹង និងសម្ភារៈប្រើប្រាស់មួយចំនួន។
ផ្ទះទី៣ ៖ ធ្វើពីឈើលើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា ថ្មក្រោម ទំហំ៦m x ៨m ម្ចាស់ឈ្មោះសឿង ធឹម ភេទ ប្រុស អាយុ៥៥ឆ្នាំ ខូចខាត៖ ស្រូវ៣០បាវ ឯកសារអត្តសញ្ញាណប័ណ្ណ១០សន្លឹក , សំបុត្របញ្ជាក់កំណើតចំនួន ១០សន្លឹក ឯកសារប្លង់ដី មួយចំនួន
មូលហេតុ ដោយសារកម្ទេចភ្លើងធូបធ្លាក់មកលេីពូក
បណ្ដាលលឱ្យឆេះនិងបន្ដរាលដាលជាអណ្ដាតភ្លេីង។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា ករណីខាងលេីកំលាំងនគរបាល បានជួយអន្ដរាគមន៍ ដោយសារតែស្ថានភាពផ្ទះសង់ជាប់គ្នាទាំង៣ខ្នង អំណាចភ្លេីងឆេះពេញបន្ទុក ការប្រើប្រាស់រថយន្តអគ្គិភ័យ ៣គ្រឿងទេីបអាចគ្រប់គ្រងស្ថានការណ៍បាន តែពុំមានបង្កគ្រោះថ្នាក់ដល់មនុស្សសត្វឡេីយ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច